ព័ត៌មានជាតិ
ផ្លូវ ២ខ្សែ រំដោះចរាចរណ៍ ពីផ្លូវជាតិ ៦A ទៅ មហាវិថីឈ្នះឈ្នះ គ្រោងបញ្ចប់នៅខែវិច្ឆិកា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ មីនានេះថា កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន ២ឆ្នាំ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាន និងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ ម៉ែត្រ រៀបខឿនទ្រូងផ្លូវបែងចែកចរាចរណ៍ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ ម៉ែត្រ មានទទឹងសរុប ២០ ម៉ែត្រ ប្រវែងសរុប ៨ ២៤០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។ ដាក់លូសងខាងផ្លូវទំហំ ១,២ ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ ១,៥ ម៉ែត្រចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ ២,៥ ម៉ែត្រ គុណ ២ ម៉ែត្រ ពីរជួរចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣។ ដាក់លូប្រអប់សងខាងផ្លូវទំហំ ១,៥ ម៉ែត្រ ចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០ សង់ទីម៉ែត្រទទឹងផ្លូវ ១៥ ម៉ែត្ររៀបខឿនទ្រូងផ្លូវ បែងចែកចរាចរណ៍ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប ២០ ម៉ែត្រ ប្រវែងសរុប ៦ ៩១៦ ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ។ ដាក់លូសងខាងផ្លូវទំហំ ១ ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ដល់មាត់ព្រែកតាគង់។ ដាក់លូប្រអប់ទំហំ ២,៥ ម៉ែត្រ គុណ ២ ម៉ែត្រ ពីរជួរ ចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុចផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់។ ដាក់លូសងខាងផ្លូវទំហំ ១,៥ ម៉ែត្រចាប់ពីផ្លូវទំនប់ឧកញ្ញាលីយ៉ុងផាត់ ដល់មហាវិថីឈ្នះឈ្នះ៕
ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ