សន្តិសុខសង្គម
កម្ពុជា មានអ្នកទោសជាង ៣ ម៉ឺននាក់ ក្នុងនោះជាង ៥០% ពាក់ព័ន្ធករណីគ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា នៅកម្ពុជាបច្ចុប្បន្នមានចំនួនអ្នកជាប់ឃុំប្រមាណជាង ៣ ម៉ឺននាក់ ក្នុងនោះជាង ៥០ភាគរយ ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេចបានថ្លែងឲ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន និងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។

យោងតាមរបាយការណ៍ឆ្នាំ ២០២១ របស់អគ្គលេខាធិការស្ដីពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានចំនួនអ្នកជាប់ឃុំច្រើនជាង ៣ ដងនៃសមត្ថភាពដែលមានគឺដល់ទៅ ៣៤៣ ភាគរយ ។ អ្នកជាប់ឃុំបានប្រឈមនឹងបញ្ហាជាច្រើន ផ្នែកស្មារតី និងរាងកាយ និងហានិភ័យដែលអាចឈានទៅរកស្ថានភាពដែលបង្កឱ្យមានការប្រព្រឹត្តអំពើឃោរឃៅទៀតផង។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគាធ្លាប់បានបដិសេធ ចំពោះការលើកឡើងរបស់អង្គការសិទ្ធិមនុស្សថា ពន្ធនាគារគឺជាទីកន្លែងឃុំឃាំងមនុស្ស កែប្រែ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗដូចនៅខាងក្រៅឡើយ ហើយការចង្អៀតណែនក្នុងពន្ធនាគារក៏មិនមែនជារឿងថ្មីសម្រាប់កម្ពុជា ឬបណ្តាប្រទេសជាច្រើននៅលើសកលលោកដែរ ប៉ុន្តែអាជ្ញាធរពន្ធនាគារកម្ពុជាតែងខិតខំដោះស្រាយបញ្ហានេះ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាផងដែរ៕ ដោយ៖ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ