ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់
ដើម្បីចូលរួមចំណែក អនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលឲ្យទទលបានលទ្ធផលជោគជ័យ ប្រសិទ្ធិភាព និងមានក្រមសីលធម៌ស្រប តាមអភិក្រមខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការបោះឆ្នោតស្ទាបស្ទង់មតិជា សម្ងាត់ក្រោមប្រធានបទ «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី ២ ដែលបានប្រព្រឹត្តិធ្វើសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ មានទីតាំងនៅទីស្តីការក្រសួង និងអង្គភាពក្រោមឱវាទនីមួយៗ រយៈពេលពីរថ្ងៃពេញ គឺថ្ងៃទី ១៤ និងទី ១៥ ខែមីនា ឆ្នាំ ២០២២ ហើយនឹងបន្តតាមមន្ទីរទូទាំង ២៥ រាជធានី-ខេត្ត រហូតបញ្ចប់ការស្ទាបស្ទង់មតិសាធារណៈនេះ។
លោកបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា កិច្ចការនេះដំណើរការ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីររាជធានីទាំងខេត្ត ក្រុង ក្រុមការងាររៀបចំការបោះឆ្នោតរបស់ក្រសួង និងចុះសម្របសម្រួល និងរៀបចំការបោះឆ្នោត នៅតាមមន្ទីរនីមួយៗ នៅថ្ងៃបន្តបន្ទាប់ទៀត។ លោកបន្តថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្វធ្វីរហូតមកដល់ពេលនេះ មានរយៈពេល ៦លើករួចមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី ៥។ ក្នុងនោះចំនួន ៤លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌របស់មន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដោយធ្វើឡើង ក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈនិងប្រសិទ្ធភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលក្រើនរំលឹកប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ លោកបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងបន្ថែមថា លទ្ធផលនៃការ ស្ទង់មតិនេះ នឹងជួយដាស់ស្មារតីដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញ ពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារស្នូលប្រចាំថ្ងៃ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ ទាំងអត្តចរិក សីលធម៌ និងភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការបំពេញការងារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ ជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក