Connect with us

ព័ត៌មានជាតិ

អនុប្រធាន​ធនាគារពិភពលោក កោត​សរសើរ​កម្ពុជា​ចំពោះ​កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​គណៈប្រតិភូ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោកជំទាវ Manela V.Ferro អនុប្រធាន​ធនាគារពិភពលោក ទទួលបន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ Manela បាន​គោរព​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង និង​ការឆ្លើយតប​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ ជាពិសេស សម្រេចបាន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​អត្រា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​សម្រេចបាន​ការបើក​ប្រទេស​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​។

លោកជំទាវ Manela ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ នូវ​ការប្ដេជ្ញាចិត្ត​របស់​ធនាគារ​ពិភពលោក ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ និង​ស្អិតរ​មួ​ត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក៏បាន​អះអាង​អំពី​ជំហរ​ច្បាស់លាស់​របស់​ធនាគារ​ពិភពលោក ក្នុង​ការបន្ត​គាំទ្រ​រាជរដ្ឋាភិបាល លើ​ជំហាន​យ៉ាង​ស្វាហាប់ ឆ្ពោះទៅ​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់។

ជា​ការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាបជូន​លោកជំទាវ Manela អំពី​អភិក្រម​ផ្កា​រីក​ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រឹមតែ​ជួយ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​នោះទេ គឺ​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។

សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ជូន​ដល់​ធនាគារពិភពលោក ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក៏ដូចជា​ភាពជា​ដៃគូ​ល្អ ហើយ​អ្វីដែល​ធនាគារពិភពលោក​អាច​បន្តធ្វើ​ទៀត​នោះ គឺ​ជំរុញ​ភាព​ចាប់​ដៃគូ​ឲ្យ​កាន់តែខ្លាំង​ឡើង និង​ជំរុញ​រាល់​គម្រោង​ដែល​អាច​ធ្វើបាន ដើម្បី​ចូលរួមចំណែក​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកជំទាវ Manela អំពី​អ្វីដែល​កម្ពុជា ចង់បាន​ក្នុងឱកាស​ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន នោះ​គឺ​ចង់បាន​ឲ្យ​អាស៊ាន បង្កើត​នូវ​ស្ថានភាព​អំណោយផល​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខណ្ឌ អា​ស្តា ផង និង​ក្របខ័ណ្ឌ​អាស៊ាន​បូក​៥ ផង ក៏ដូចជា​ចង់បាន​ឲ្យ​របៀបការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​អាស៊ាន មាន​លំហូរ​ល្អ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៣០ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម