Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក ​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ និង​ស្អិតរ​មួ​ត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា

បានផុស

នៅ

ការប្តេជ្ញា​របស់​ធនាគា​រ​ពិភពលោក (World Bank) បានធ្វើ​ឡើងខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោកស្រី Manuela V.Ferro អនុប្រធាន​ធនាគារពិភពលោក ទទួលបន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ប្រកបដោយ​ជោគជ័យ ជាពិសេស​ការសម្រេចបាន​នូវ​អត្រា​ចាក់​វ៉ាក់សាំង​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាងគេ​ក្នុង​តំបន់​។

ជាមួយគ្នា​នោះ​លោកស្រី Manuela V.Ferro ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ការប្ដេជ្ញាចិត្ត​របស់​ធនា​គារ​ពិភពលោក ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ និង​ស្អិតរ​មួ​ត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បានបង្ហាញ​ពី​ជំហរ​ច្បាស់លាស់​របស់​ធនាគារ​ពិភពលោក​ក្នុង​ការបន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ជំហាន​មួយ​ដ៏​ស្វាហាប់​ឆ្ពោះទៅ​សម្រេចបាន​ក្នុងឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកស្រី Manuela V.Ferro អំពី​អភិក្រម​ផ្កា​រីក​ក្នុង​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​សម្ដេច​បានលើកឡើង​ថា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រឹមតែ​ជួយ​អាយុជីវិត​របស់​ពួកគាត់​ទេ គឺ​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ទៀតផង​។

​ជា​មួយគ្នា​នោះ សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ពិភពលោក ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ ក៏ដូចជា​ភាពជា​ដៃគូ​ល្អ ហើយ​អ្វីដែល​ធនាគារពិភពលោក អាចធ្វើ​បន្តទៀត​នោះ គឺ​ជំរុញ​ភាពជា​ដៃគូ​ឲ្យ​កាន់តែខ្លាំង​ឡើង និង​ជំរុញ​រាល់​គម្រោង​ដែល​អាច​ធ្វើបាន ដើម្បី​ចូលរួម​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​លោកស្រី Manuela V.Ferro ផងដែរ អំពី​អ្វីដែល​កម្ពុជា​ចង់បាន ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន គឺ​ចង់ឱ្យ​អាស៊ាន​បង្កើត​នូវ​ស្ថានភាព​អំណោយផល បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខណ្ឌ​អា​ស្តារ និង​ក្របខណ្ឌ​អាស៊ាន​បូក​៥ ក៏ដូចជា​ចង់ឱ្យ​របៀង​ធ្វើដំណើរ​នៅក្នុង​តំបន់​អាស៊ាន​មាន​លំហូរ​ល្អ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម