Connect with us

ព័ត៌មានជាតិ

អ្នករាយការណ៍ពិសេសUN ពេញចិត្តវឌ្ឍភាពការដោះស្រាយចំពោះអតីតបុគ្គលិកណាហ្គាវើលដ៍

បានផុស

នៅ

លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចដើម្បី​ឈានទៅរកផ្លូវចរចារបញ្ចប់ករណីនេះដោយសន្តិវិធី។

លោក វិទិត មុនតាប៊ន បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធ Microsoft Team។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករាយការណ៍ពិសេសUNបានមានប្រសាសន៍ថា ចំពោះបញ្ហាទាមទារនានានឹងត្រូវ អនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។ នាឱកាសនោះភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីធ្វើបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធមនុស្សនិងសិទ្ធការងារនិងបញ្ហាមួយចំនួនដែលជាលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ។

លោករដ្ឋមន្រ្តីបានជម្រាបជូនពីការខិតខំរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិ​របស់ ILOគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស​ដែល​ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន ១៣ របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការងារ។

ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីពសម្រួលនីតិវិធីនៃការរក្សាបញ្ជិកាសម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជាតំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួមដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។

លោករដ្ឋមន្ត្រីបានបន្តថាទន្ទឹមនឹងនេះ ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីពការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធសហជីពភាគតិចក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈ បានចុះបញ្ជីសរុបចំនួន៥ ៧៧៣ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។

លោករដ្ឋមន្ត្រីបានបន្តទៀតថាចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេ​ហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។

ចំពោះបញ្ហាដែលជាកង្វល់នានា លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បើទោះជាមិនអាច បំពេញចិត្តគ្រប់ភាគីទាំងអស់ប៉ុន្តែអាចទទួលយកបានហើយបង្កើតបាននូវសុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវៈ។

នៅក្នុងឱ្យកាសនោះ ភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិតដែលបាននឹងកំពុងខិតខំអនុវត្តហើយសង្ឃឹមជឿជាក់ថាកិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ នឹងបន្តចូលរួមកាន់តែប្រសើរថែមទៀតពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថានៅក្នុងជំនួបពិភាក្សានឡក៏មានការចូលរួមពីលោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម