ព័ត៌មានជាតិ
ទីតាំងកម្សាន្តស្រដៀង Pub Street នឹងបង្ហាញមុខមាត់នៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់បង គ្រោងនឹងរៀបចំតំបន់ទេសចរណ៍មួយ ដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកម្សាន្តឱ្យបានកាន់តែច្រើនបន្ថែមទៀត។

គម្រោងបង្កើតតំបន់ទេសចរណ៍ស្រដៀងនឹង Pub Street នៅខេត្តសៀមរាបនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ លូ អភិបាលខេត្តបាត់ដំបងជាមួយលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូកាលពីថ្ងៃទី១ ៦ ខែមីនា ឆ្នាំ ២០២២។ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា នៅពេលខាងមុខនេះរដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប គឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម ហើយរដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើង។

លោកអភិបាលខេត្តសង្ឃឹមថា អង្គការហ្វារពន្លឺសិល្បៈនឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះ ដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈ ដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ។
លោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូបានមានប្រសាសន៍ថា គោលបំណងនៃការជួបពិភាក្សាជាមួយលោកអភិបាលខេត្តនពេលនេះ គឺដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំង។


គួរបញ្ជាក់ថា Pub Street នៅខេត្តសៀមរាបទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេសក្នុងការដើរកម្សាន្ត ពិសាអាហារឆ្ងាញ់ៗ និងទិញសម្ភារផ្សេងៗ។ប្រសិនបើខេត្តបាត់ដំបងបង្កើតតំបន់ទេសចរណ៍ស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាបនឹងក្លាយខេត្តទី ២ នៅកម្ពុជាហើយនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តបានកាន់តែច្រើនថែមទៀ តក្រៅពីតំបន់ទេសចរណ៍ផ្សេងៗទៀតពិសេសផ្ទះបុរាណ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?