ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បង្ហាញពីល្បិចជនល្មើសឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា
ក្រសួងមហាផ្ទៃ បានបង្ហាញពីល្បិចជនល្មើសឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យាតាមរូបភាពផ្សេងៗដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់បន្តចាញ់បោកអស់ប្រាក់កាក់ជាបន្តទៀត។

ការបង្ហាញរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ត្រូវបានជនខិលខូចបន្តសកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា នៅលើបណ្តាញទំនាក់ទំនងសង្គម។ យោងតាមព័ត៌មានរបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែធ្នូ បានឲ្យដឹងថា ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអ៊ីម៉ែល របស់ជនរងគ្រោះលើ បណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។

នាយកដ្ឋានព័ត៌មានវិទ្យាបានក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ មេត្តាពិចារណាឲ្យច្បាស់លាស់មុននឹងផ្ញើប្រាក់ទៅដល់នរណាម្នាក់ កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វើសេចក្តីរាយការណ៍ ឬដាក់ពាក្យបណ្តឹងដល់ អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសដូចជា៖ ១- ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។ ២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់ រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។ ៣- ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍និងក្រដាសបោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។ ៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។ ៥- ប្រាប់ជនរងគ្រោះថា ទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។ ៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។ ៧- ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។ ៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំណេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។ទី៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់ ពីជនរងគ្រោះ (Romantic Scam)ជាដើម។


នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថាអំពើឆបោកប្រាក់ប្រើប្រាស់ មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះ បង់ប្រាក់ មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះ ដូចការសន្យានោះឡើយ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រសួងបរិស្ថានឲ្យជំនាញស្រាវ ជ្រាវប្រវត្តិ កកើតដុំថ្មក្នុងសម័យអង្គរ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ