ព័ត៌មានជាតិ
លុបលក្ខខណ្ឌតឹងតែងទាំងអស់សម្រាប់ភ្ញៀវទេសចរដោយត្រឡប់ទៅដូចមុនកូវីដវិញ
ក្រសួងទេសចរណ៍ បានសម្រេចលុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមានរយៈពេល ៧២ម៉ោងមុនពេលមកដល់ សម្រាប់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរទាំងអស់ ចាប់ពីថ្ងៃទី ១៧ ខែមីនា នេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២។

លើសពីនេះទៀត ក្រសួងក៏សម្រេចលុបលក្ខខណ្ឌតម្រូវឲ្យធ្វើតេស្តរហ័សពេលមកដល់ និងដាក់ឲ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយបំពេញលក្ខខណ្ឌនានា ដូចធ្លាប់បានអនុវត្តមុនពេលកូវីដ-១៩។
សេចក្តីប្រកាស បានសង្កត់ធ្ងន់ថា នៅពេលមកដល់ ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗត្រូវបង្ហាញវិញ្ញាបនបត្រ ឬឯកសារច្បាស់លាស់ បញ្ជាក់ការចាក់វ៉ាក់សាំងដូសមួលដ្ឋាន ពេញលេញចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់អ្នកធ្វើដំណើរដែលពុំទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ អាចទទួលបានការលើកលែង និងការសម្រួលខាងលើផងដែរ តែតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅទាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។
បើតាមក្រសួង ទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរផ្សេងៗ ត្រូវបានលើកទឹកចិត្តឲ្យធ្វើតេស្តរហ័ស ដោយខ្លួនឯង មុនពេល ឬពេលមកដល់ និងអំឡុងពេលស្នាក់នៅកម្ពុជា និងតម្រូវឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ៕
អត្ថបទ៖ ទួន សុផល


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង