ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ ចុះពិនិត្យវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការ គម្រោងលុបបំបាត់គ្រាប់មីននៅកម្ពុជា ជាជំនួយរបស់ចិន
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ បានជួបសំណេះសំណាល ជាមួយមន្រ្តីកងឯកភាពកំចាត់មីនទី ៤ និងកងឯកភាពកំចាត់មីនទី ៦ នៅប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ និងបានត្រួតពិនិត្យវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការគម្រោង “ជំនួយលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហេង រតនា បានឲ្យដឹងថា គម្រោង “ជំនួយលុបបំបាត់គ្រាប់មីននៅកម្ពុជា” នេះ មានរយៈពេល ១២ខែ ដែលអនុវត្តចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ ដែលមានថវិកាគាំទ្រគម្រោងចំនួន ២.៥លានដុល្លារអាមេរិក មានផែនការរំដោះផ្ទៃដី មានបញ្ហាគ្រាប់មីន និងគ្រាប់បែកចង្កោម ឲ្យបានចំនួន ២០០០ហិចតា ដែលនិងប្រតិបត្តិការនៅក្នុងខេត្តចំនួន ៧ គឺខេត្តឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ធំ សៀមរាប និងខេត្តកំពង់ឆ្នាំង ដែលមានកម្លាំងប្រតិបត្តការ ក្នុងគម្រោងនេះចំនួនជាង ៣០០នាក់។
លោក ហេង រតនា បានឲ្យដឹងបន្តថា គម្រោងជំនួយហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិននេះ បានផ្តល់ជូនរាជរដ្ឋាភិបាល ផ្អែកតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែនដែលបានស្នើសុំលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីជួយគាំទ្រសកម្មភាពអង្គភាពស៊ីម៉ាក់ ក្នុងការបោសសំអាតសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ និងពង្រឹងសមត្ថភាពជាតិ នៃវិស័យមីននៅកម្ពុជា។
យោងតាមផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ។ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េជាដី ប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣គីឡូ ម៉ែត្រការ៉េជាដី មានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ