Connect with us

ព័ត៌មានជាតិ

ក្រសួង​អំពាវនាវ​ឱ្យតំណាងកម្មករ​និយោជិត​ណាហ្គា​ ចូល​ប្រជុំ​ដោះស្រាយ​បញ្ចប់​វិវាទ​នៅ​រសៀល​ថ្ងៃ​នេះ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវទៅដល់តំណាងភាគីកម្មករនិយោជិត ឱ្យចូលរួមប្រជុំដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីតំណាងកម្មករនិយោជិត មិនបានចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងនៅរសៀលថ្ងៃទី ១៧ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារ បានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជកមកប្រជុំបន្តដោះស្រាយវិវាទនៅទីស្ដីការក្រសួងនៅរសៀលថ្ងៃទី ១៧ ខែមីនា វេលាម៉ោង ២៖៣០ រសៀល ជាក់ស្ដែងឃើញតែតំណាងភាគីនិយោជកមកចូលរួម រីឯតំណាងភាគីកម្មករនិយោជក នៅតែបន្តមិនមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីក្រសួងខិតខំពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលដោះស្រាវវិវាទតាមផ្លូវច្បាប់ និងដោះលែងឱ្យអតីតបុគ្គលិក ៣ នាក់ផ្សេងទៀតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។

ក្រសួងការងារទទូចថា ៖ “ជាថ្មីម្ដងទៀត ក្រសួងក៏សូមអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយនៅថ្ងៃទី ១៨ ខែមីនា ២០២២ នៅវេលាម៉ោង ២៖៣០ រសៀល នៅទីស្ដីការក្រសួង និងអនុវត្តតាមការសន្យារបស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យបាននៅក្រៅឃុំឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតីនៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ”។

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ​ណាហ្គាវើលបានប្រាប់សារព័ត៌មានថា នៅថ្ងៃ​នេះ ពួកគាត់​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​សហជីព និង​ក្រុមកូដករ ដើម្បីត្រៀម​យក​ចំណុច​សំខាន់ៗ​មួយ​ចំនួន រួម​មាន ទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករចូល​ធ្វើការងារវិញ ទាមទារប្រាក់អត្ថប្រយោជន៍ស្របតាមច្បាប់ការងារ និងទាមទារទម្លាក់បទចោទ​លើសហជីព សមាជិកសហជីព និងកូដករផ្សេងៗទៀតជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម