Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ ការិយាល័យល្អ មិនមែនជាអាទិភាពសម្រាប់មន្ត្រីកម្ពុជាទេ តែជម្រក និងសេចក្តីត្រូវការរបស់កុមារទេដែលជាអាទិភាព

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការិយាល័យល្អមិនមែនសម្រាប់តម្រូវរបស់មន្ត្រីកម្ពុជាទេ ក៏ប៉ុន្តែជម្រក និងសេចកីត្រូវការរបស់កុមារទៅវិញទេដែលជាអាទិភាពរបស់កម្ពុជា​។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះទៅកាន់លោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួសមនៅវិមានសន្តិភាពនារសៀលថ្ងៃទី ១៧ ខែ មីនា ២០២២នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយក្នុងភាពជាដៃគូជាមួយអង្គការភូមិកុមារ SOS អន្តរជាតិ ដោយសម្តេចបានបានបញ្ជាក់ថា ចំណងទាក់ទង ២០ឆ្នាំ​ មិនមានការថយចុះ បានបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូរបស់ភូមិកុមារ SOS អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ បានអះអាងថា ៖«នៅលើពិភពលោកយើងនេះ មិនមានប្រទេសណាដែលរងគ្រោះខ្លាំងជាងប្រទេសកម្ពុជានោះទេ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនអនុញ្ញាតឲ្យកុមារកម្ពុជាអត់បាយស្លាប់នោះទេ។ ការិយាល័យល្អមិនមែនជាអាទិភាពសម្រាប់មន្ត្រីកម្ពុជាទេ ប៉ុន្តែជម្រក និងសេចកីត្រូវការរបស់កុមារទេដែលជាអាទិភាពរបស់កម្ពុជា»។ សម្ដេចតេជោ ក៏បានឯកភាពជាមួយអង្គការភូមិកុមារ SOS អន្តរជាតិលើការមើលថែរក្សាអប់រំកុមារធ្វើយ៉ាងណាឱ្យពួកគាត់មានចំណេះវិជ្ជាអាចរកការងារធ្វើ និងអាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិន្តរបស់ពួកគាត់ ។

ចំណែក លោកបណ្ឌិត DEREJE WORDOFA ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិវិញ បានលោកឡើងថា លោកពិតជាមានសេចកី្តរំភើបយ៉ាងខ្លាំងជាមួយនឹងសុន្ទរកថារបស់សម្ដេចតេជោដែលឆ្លុះបញ្ចាំងអំពីការបារម្ភ និងការយកចិត្តទុកដាក់ដល់សុខមាលភាព និងអនាគតរបស់កុមារ ។

ឆ្លៀតឱកាសនេះ លោកបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឲ្យអង្គការភូមិកុមារ SOS​​ អន្តរជាតិធ្វើជាដៃគូកន្លងមក ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឲ្យអង្គការមានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារនឹងផ្ដល់ជូនកុមារនូវក្រុមគ្រួសារ និងកី្តស្រលាញ់ការមើលថែទាំ និងជាពិសេស ការអប់រំ ដើម្បីជួយដល់កុមារទាំងនោះឲ្យបានប្រែក្លាយសុបិនរបស់គេក្លាយជាការពិត។លោកក៏បានធ្វើការប្ដេជ្ញាជូនសម្តេចតេជោថា អង្គការអេសអូអេស និងប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់កុមារឲ្យកាន់តែច្រើនឡើងក្នុងការសម្រេចបាននូវក្តីសុបិន្តរបស់គេ៕

​ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម