ព័ត៌មានជាតិ
អង្គទូតឥស្លាម៦ប្រទេស ប្តេជ្ញាជួយជំរុញការវិនិយោគទុន និងការធ្វើពាណិជ្ជកម្ម នៅកម្ពុជា
ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាម ចំនួន៦ ជាសមាជិកអង្គការសហ ប្រតិបត្តិការ ឥស្លាម ដែលមាននិវេសនដ្ឋាននៅកម្ពុជា បានប្តេជ្ញាចិត្តថា នឹងខិតខំជួយជំរុញការ វិនិយោគនិងការផ្លាស់ប្ដូរពាណិជ្ជកម្មបន្ថែម ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកឡើងរបស់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាម ចំនួន៦ដែលរួមមាន អគ្គរាជ ទូត, ឯកអគ្គរដ្ឋទូត ប្រទេសប្រ៊ុយណេដារូសាឡឹម, សាធារណៈរដ្ឋឥណ្ឌូណេស៊ី,ម៉ាឡេស៊ី, ទួកគី, គុយវ៉ែត និង ប៉ាគីស្ថាន គឺបានធ្វើឡើងក្នុងកិច្ចប្រជុំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាម ជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម នៅក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ នៅមជ្ឈមណ្ឌល ឥស្លាមភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូនេះ។ អ្នកការទួតបានលើកឡើងបន្តទៀតថា នឹងខិតខំធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសឥស្លាម ដែលជាសមាជិករបស់អង្គការសហប្រតិបត្តិការឥស្លាមទាំង៥៧ នៅលើពិភពលោក ដើម្បីទាក់ទាញជំនួយមនុស្សធម៌ ជំនួយអភិវឌ្ឍន៍ និងអ្នកវិនិយោគទុនឲ្យមកកាន់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជួយដល់កម្ពុជា។
ជាការឆ្លើយតប ចំពោះការលើកឡើងពីសំណាក់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសឥស្លាមទាំងនោះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឯកភាពចំពោះគោលបំណង ក្នុង ការជំរុញវិនិយោគទុន និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ដោយស្នើឲ្យឯកអគ្គរាជទូតនិង ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសឥស្លាមទាំងអស់ ឲ្យជួយធ្វើទំនាក់ទំនងជាមួយអង្គការអន្តរជាតិនានា ក៏ដូចជាជាមួយប្រទេសជាសមាជិករបស់អង្គការសហប្រតិបត្តិការឥស្លាម ដែលមានជិត ៦០ប្រទេសនៅលើពិភពលោក ដើម្បីឲ្យគេមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ឬក៏អាចជួយផ្តល់នូវជំនួយ សម្រាប់ការអភិវឌ្ឍដល់កម្ពុជា ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបណ្តាអង្គទូតថា រាជរដ្ឋាភិបាលកម្ពុជា បើកចំហនូវការធ្វើពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគីជាពិសេសស្វាគមន៍គ្រប់វិនិយោគទុន មិនថាតូច ឬធំនោះឡើយ ឲ្យតែមានបំណងចូលមកបោះទុនវិនិយោគនៅកម្ពុជា រាជរដ្ឋាភិបាកម្ពុជា ផ្ដល់លទ្ធភាព និងលើកទឹកចិត្តជួយសម្រួល និងបង្កបរិយាកាសងាយស្រួលដល់គ្រប់អ្នកវិនិយោគទាំងអស់។
ទន្ទឹមនិងការបង្ហាញអំពីគម្រោងនានារបស់គណៈកម្មការមជ្ឈមណ្ឌលឥស្លាមភ្នំពេញ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យបណ្តាអង្គ ទូតប្រទេសឥស្លាមនៅកម្ពុជាទាំងអស់ គួរពិនិត្យពីលទ្ធភាពជួយលើគម្រោងអភិវឌ្ឍន៍នានា សម្រាប់មជ្ឈមណ្ឌលឥស្លាមភ្នំពេញ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការគាំទ្រ ដល់សហគមន៍ឥស្លាម ក៏ដូចជាការគាំទ្រដល់ កុមារកំព្រា និងចាស់ជរា ជាដើម៕
អត្ថបទ ៖ សំអឿន
សូមចុចអាន៖ ក្រសួងមហាផ្ទៃ បង្ហាញពីល្បិចជនល្មើសឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់