ព័ត៌មានជាតិ
កម្ពុជា កំពុងចរចានាំចេញស្វាយស្រស់ទៅកូរ៉េ ខណៈកសិផលចំនួន ៥៤មុខបាននាំចេញរួចហើយ
កសិផលកម្ពុជា ចំនួន ៥៤មុខ បាននាំចេញទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ខណៈដែលភាគីទាំងពីរកំពុងចរចាបន្ថែមលើផ្លែស្វាយស្រស់ របស់កម្ពុជា ដើម្បីនាំចេញទៅកូរ៉េ។ បើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» នៅថ្ងៃទី ១៨ ខែ មីនា។

លោកថា « សាធារណៈរដ្ឋកូរ៉េនេះ យើងទើបចរចាបានមួយ ដែលថាទំនិញជាប់កម្រិតកំណត់ ទើបបានទេ ស្វាយស្រស់មួយគត់ នៅច្រើនទៀត ទំនិញជាប់កម្រិតកំណត់ ដែលយើងមិនទាន់ចរចាបាន»។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ សង្កត់ធ្ងន់ថា ទំនិញជាប់កម្រិតកំណត់នេះលំបាកក្នុងការចរចាជាមួយកូរ៉េខាងត្បូង ព្រោះលក្ខខណ្ឌរបស់គេមានការតឹងតែង។ លោកបន្ថែមថា ការនាំចេញផលិតផលកសិកម្មកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បើទោះជារងផលប៉ះពាល់ដោយសារកូវីដក៏ដោយ ដែលនេះបង្ហាញពីភាពជោគជ័យរបស់កម្ពុជា គួរជាទីមោទនៈ។
ជាមួយគ្នានេះ លោកថា ផលិតកម្មនៅក្នុងប្រទេសក៏មានការកើនឡើងផងដែរ។ ដោយលោក ងិន ឆាយ ចាត់ទុកថា វិស័យកសិកម្មគឺជាវិស័យមួយដ៏សំខាន់ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ នៅក្នុងវិបត្តិកូវីដ-១៩នេះ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ