Connect with us

ព័ត៌មានជាតិ

ទីក្រុងភ្នំពេញ ទទួលបានភាពអស្ចារ្យជាមួយនឹង H&M

បានផុស

នៅ

យីហោម៉ូដសំលៀកបំពាក់ H&M បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នា​ជាច្រើន​ដែល​បាន​កំពុង​តម្រង់​ជួរ​រង់ចាំ​ដោយ​ក្តីរំភើប នឹង​ការអបអរសាទរ​យ៉ាង​ខ្លាំង ដើម្បី​ចូលក្នុង​ហាង H&M ដំបូង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​រង់ចាំ ហាង​បើក​លក់​នៅ​ម៉ោង 09:00​ព្រឹក ថ្ងៃ​សុក្រ​ទី​18 ខែ​មិនា​, អតិថិជន​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង​នៅ​មាត់ទ្វារ​នៃ​ហាង​តាំងពី​ម៉ោង 8:00​ព្រឹក​។ តារា​បង្ហាញ​ម៉ូត​ទាំងអស់​ក៏​រីករាយ​ផងដែរ ក្នុង​ការទិញ​ទំនិញ បណ្ដុំ​ទៅដោយ​ម៉ូដ​ជាច្រើន​ចុងក្រោយ​បំផុត ដែល​បង្ហាញ​ពី​ពណ៌​រស់​រវើក ឬ​ពណ៌​ស្រស់​ឆើតឆាយ ម៉ូត​ប្លែកៗ និង​សម្ភារៈ​និរន្តរភាព​ពី​ការប្រមូលផ្តុំ​ទៅដោយ​ម៉ូត​ប្រចាំ និទាយ​រដូវ និង​រដូវក្ដៅ​ក្នុង​ឆ្នាំ 2022​ នេះ នៅ​ថ្ងៃ​បើកសម្ពោធ​ដំបូង​របស់ H&M AEON Mall Phnom Penh1។

​លោក Philippe Lassaux នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​របស់ H&M បាន​និយាយថា “​វា​ពិតជា​រីករាយ និង​រំភើបចិត្ត​ណាស់​ដែល​បានឃើញ​មនុស្ស​ជាច្រើន​ដែល​កំពុង​រង់ចាំ​ការបើក​ហាង​ដំបូង​របស់ H&M នៅ​ទីក្រុង​ភ្នំពេញ​។ យើង​ខ្នះខ្នែង​ក្នុងការ​នាំយក​ម៉ូត និង​គុណភាព​ក្នុង​តម្លៃ​ដ៏​ល្អ​បំផុត ក្នុង​មធ្យោបាយ​ប្រកបដោយ​និរន្តរភាព ទៅកាន់​ទីក្រុង​ថ្មី​មួយ​។ យើង​ពិតជា​កោតសរសើរ​ចំពោះ​ការស្វាគមន៍​ដ៏​ល្អ ដែល​យើង​មាននៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ យើង​ទន្ទឹងរង់ចាំ​ក្នុងការ​ផ្តល់ជូន​នូវ​ការប្រមូលផ្តុំ​ម៉ូត​សម្លៀកបំពាក់ H&M និង​ធ្វើឱ្យ​អតិថិជន​របស់​យើង​រំភើបចិត្ត​ដើម្បី​បង្កើត​ស្ទា​យ​ផ្ទាល់ខ្លួន និង​រូបរាង​ដែល​ពួកគេ​ចូលចិត្ត​”។

​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឱ្យមក​ចូលរួម​មានដូចជា ជា ស្រី​នា​, ហុង ស្រី​ពេជ្រ​, តារា មុនី​រ័ត្ន​, ប៉ែន ចំរុង​, វ៉ាន់ ម៉ៅ​ហ្សូ​លីន​ដា​, វី ឌី​ណែ​ត​, គឹម ម៊ី​សៀង​, តេង ហ៊​ត​ណា​រ៉ុង​, អ៊ិន សេងហួ និង យឹម ណា​រ៉ ដើម្បី​ទទួលយក​បទពិសោធន៍​ក្នុង​ការបើក​ដំណើរការ​ហាង H&M ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​។​

​របៀបវារៈ​សម្រាប់​កម្ម​វិធី​នៃ​ថ្ងៃ​បើក​ដំណើរ​ការលក់​ដំបូង​នា​ថ្ងៃ​សុក្រ ទី​18 ខែមីនា មានការ​ប្រគល់​រង្វាន់​ដល់​អតិថិជន ក្រុម​ដំបូង​ដែល​បាន​តម្រង់​ជួរ​, ចម្រៀង​ជួន​ពរ​, និង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ជា​ផ្លូវការ​ដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេស​កម្ពុជា​និង ប្រទេស​ថៃ​, Syed Hamza Ameer: អ្នកគ្រប់គ្រង​ប្រតិបត្តិការ​, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​, Amyna Chamrong: អ្នកគ្រប់គ្រង​ហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia. ហាង H&M ភ្នំពេញ មាន​ទីតាំង G-​ជាន់​ទី​1 ក្នុង Sweet Zone ផ្សារ​ទំនើប AEON Mall Phnom Penh 1​។ បើក​ចាប់ពី​ម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជា​រៀងរាល់ថ្ងៃ​។​

​ដើម្បី​អបអរសាទរ​នៃ​ការបើក​សម្ពោធ​ដំណើរការ​របស់ខ្លួន H&M AEON Mall Phnom Penh 1 មានការ​បញ្ចុះតម្លៃ 25% គ្រប់មុខ​ម៉ូត​សំលៀកបំពាក់ លើ​តម្លៃ​ធម្មតា​សម្រាប់​រយៈពេល​តែ 3​ថ្ងៃ ក្នុងអំឡុង​ថ្ងៃទី 18 ដល់​ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម