Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្រ្តី លី ធុជ ៖ ​វិស័យមីន​កម្ពុជា​ ​រយៈពេល​ ៣០ ឆ្នាំ​ កម្ពុជាទទួល​បាន​មេរៀន​ និង​​បទ​ពិសោធន៍​យ៉ាង​ច្រើន

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ចាប់ពីឆ្នាំ១៩៩២ វិស័យមីន​កម្ពុជា បានចាប់ផ្តើមកំណើតឡើងដែលមានរាជរដ្ឋាភិបាលកម្ពុជា ជាម្តាយ និងសហគមន៍ជាតិ-អន្តរជាតិ ជាឳពុក ហើយឥឡូវនេះរយៈពេល ៣០ ឆ្នាំ កម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និង​បណ្តា​ប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារ​បោសសម្អាតមីន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់បទសម្ភាសន៍ជាមួយអ្នកពិគ្រោះយោបល់អន្តរជាតិ ស្តីពីការចូលរួមវិស័យសកម្មភាពមីនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការត្បូងត្បូង (South South Cooperation) នៅថ្ងៃទី ១៨ ខែមីនានេះ លោកទេស​រដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីចូលរួមដល់កិច្ចសហប្រតិបត្តិការ កម្ពុជា បានរៀបចំឲ្យ​មានយន្តការ​រឹងមាំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ សម្រាប់វិស័យ​សកម្មភាព​មីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានកិច្ចសហការយ៉ាង​ជិតស្និទ្ធជាមួយ​ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលសមិទ្ធផលទាំងនេះ បានកើតឡើងចេញពីការយក​ចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព សម្តេចតេជោ តែងតែចែក​រំលែកនូវបេះដូង និងសេចក្ដីស្រលាញ់សន្តិភាព ទៅបណ្ដាប្រទេសនានា ដែលទទួលរងគ្រោះដោយ​សារសង្រ្គាម ដូចកម្ពុជា តាមរយៈការបញ្ជូនកងកម្លំាងរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គ​ការសហ​ប្រជាជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម