Connect with us

ព័ត៌មានជាតិ

លោក ស៊ី ជិនពីង ប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២នេះ

បានផុស

នៅ

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ ហើយលោកថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់។ ប្រកាសគាំទ្រនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភា​ក្សាការងារតាមទូរស័ព្ទ ជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះភាគីទាំងពីរ មានការពិភាក្សាទៅលើចំណុចជាច្រើន នៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា ​និងចិន ផងដែរ។

ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ ២០២១នោះ លោកប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

ជាមួយគ្នាលោក ស៊ី ជិនពីង ក៏បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងចិន។ លោកប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះផងដែរ។

លោកបានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថាពិតជាមានសារៈសំខាន់ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ ចំណែកឯលោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មុនីរស្មី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១០ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

Sokha Hotels

ព័ត៌មានពេញនិយម