ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ កិច្ចសហការរវាងកម្ពុជា និងអង្គការមូលនិធិអាស៊ី នឹងបន្តរីកចម្រើនលូតលាស់ខ្លាំងក្លាថែមទៀត
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយអង្គការមូលនិធិអាស៊ី នឹងបន្តរីកចម្រើនលូតលាស់ខ្លាំងក្លាថែមទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក៏ដូចជា អង្គការមូលនិធិអាស៊ីតទៅអនាគត។

ការលើកឡើងរបស់សម្តេចស ខេង នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមីនានេះក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក David Arnol ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation) និងលោក ឯកអគ្គរដ្ឋទូត Robert O.Blake សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់អង្គការ និងលោក Adullah Ahmadzi តំណាងអង្គការប្រចាំប្រទេសអាហ្វហ្គានីស្ថាន ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិអាស៊ី ដែលបានចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៍តាមរយៈកម្មវិធីសំខាន់ៗរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន ដូចជាវិស័យអប់រំ ការគាំទ្រដល់យុវជន ការគាំទ្រដល់ការងារ អភិបាលកិច្ចនៅមូលដ្ឋាន និងការពង្រឹងគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ ជាមួយសមត្ថកិច្ច និងការទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមទៀតថា នេះជាការចូលរួមចំណែកសហការអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប លោក David Arnol ក៏បានសម្តែងនូវសេចក្តីរីករាយ និងបានជម្រាបជូនសម្តេចក្រឡាហោម ផងដែរថា ជាការពិតដូចអ្វីដែលសម្តេចក្រឡាហោមបានលើកឡើង អង្គការមូលនិធិអាស៊ីបានធ្វើការងារក្នុងវិស័យជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏បានធ្វើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ លើការងារពង្រឹងគណនេយ្យភាពសង្គមដែលហៅកាត់ថាISAF។
លោក David Arnol បានយកឱកាសនេះ ចូលរួមអបអរសាទរចំពោះការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។

លោក David Arnol បានលើកឡើងថា នេះជាសមិទ្ធផលមួយក្នុងន័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ក្រៅពីនេះ លោក សូមធ្វើការថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ក៏ដូចជាអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះការចូលរួមរបស់អង្គការមូលនិធិអាស៊ីនៅលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម បានចាត់ទុកថា តាមរយៈជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃ នឹងមានកិច្ចសហប្រតិបត្តការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការមូលនិធិអាស៊ី ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់