Connect with us

ព័ត៌មានជាតិ

លោក សុខ លូ ស្នើឱ្យជប៉ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបាត់ដំបង

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើសុំដល់រដ្ឋាភិបាលជប៉ុនបន្តផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសជប៉ុនឱ្យមកវិនិយោគក្នុងខេត្តបាត់ដំបង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគក្នុងខេត្តឱ្យកាន់តែច្រើនឡើងថែមទៀត។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៣(JCC)សម្រាប់គម្រោងការសិក្សាផែន​ការ​មេ ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបងជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ នៃប្រទេសជប៉ុន តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoomកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ការស្នើសុំដល់រដ្ឋាភិបាលជប៉ុនឱ្យវិនិយោគិនមកវិនិយោគក្នុងខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះខេត្តបាត់ដំបង ជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោក​អភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែខិតខំប្រឹងប្រែងក្នុងការរៀបចំសណ្ដាប់​ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបងមានអាងសំរាមដែលមានលក្ខណៈស្ដង់ដានៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម។

ពាក់ព័ន្ធនឹងគម្រោងផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្ត លោក សុខ លូ សង្ឃឹមថាណរដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះឱ្យចេញជាសមិទ្ធផលជាក់ស្ដែង ហើយរដ្ឋបាលខេត្តនឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាលជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឲ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម