Connect with us

ព័ត៌មានជាតិ

លោក វង សូត ៖ «យើងរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ រីកចម្រើន បន្តទៀត»

បានផុស

នៅ

រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា  កត្តាសុខសន្តិភាព នាំមកនូវអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ បើទោះជួបបញ្ហាវិបត្តិកូវីដ១៩ក៏ដោយ។ លោកលើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធនានា ក្នុងវត្តរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង សូត ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ  ខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពមក ការកសាង អភិវឌ្ឍន៍  នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស  ដូច្នេះ ត្រូវរួមសាមគ្គីភាពគ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍន៍បន្តទៀត។  លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន  សែន គឺតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍វិធានសុខាភិបាល បីកុំ និងបីការពារឲ្យខ្ជាប់ខ្ជួនជានិច្ច ។

ជាមួយគ្នានេះ លោក វង សូត ក៏បានសម្តែងការកោតសសើរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។ ទន្ទឹមនឹងនេះដែរ លោក វង សូត បានស្នើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះយោគយល់គ្នាចំពោះបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពពេលអំឡុងវិបត្តិកូវីដ១៩ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ហើយ ប៉ុន្តែមិនអាចបើកប្រាក់ឧបត្ថម្ភ អាចទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលភាពងាយស្រួលដល់គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕

 ដោយ ៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម