ព័ត៌មានជាតិ
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតតម្លៃជាង ១១ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ចើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្ស ប្រជាជនកម្ពុជាសង្កាត់បាវិត ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជានេះ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តួចផ្តើមកសាងដោយលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះ មូលដ្ឋានក្រុងបាវិត ដែលមានបន្ទប់ប្រជុំ បន្ទប់ការិយាល័យ បន្ទប់ទឹក និងរបងព័ទ្ធជុំវិញ ដែលបានចំណាយថវិកាអស់ ១១១.៣០០$ និង ១០លានរៀល។

ថ្លែងក្នុងឱកាសនោះលោកជំទាវមានប្រសាសន៍ថា សមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបំរើប្រយោជន៍យ៉ាងសំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រី របស់គណៈបក្សប្រជាជននៅទីនេះ។
នៅក្នុងឱកាសនោះដែរ លោកជំទាវក៏បានរំលឹកពីប្រវត្តិខ្លះៗនៃតំបន់ក្រុងបាវិតនេះ ដែលពីមុនជាតំបន់ដែលពោរពេញដោយសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ សម្តេច បានដឹកនាំប្រទេសមានសុខសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ក្លាយទៅជាតំបន់អ៊ូអរ និងបានបង្កើតប្រាក់ចំនូលដល់ប្រជាពលរដ្ឋរស់នៅ តំបន់នោះប្រមាណជា ៥ម៉ឺននាក់ ផងដែរ។

លោកជំទាវបានបន្តទៀតថា: គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស និងមានភាពចាស់ទុំជាងគេ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជន និងមាតុភូមិកម្ពុជា ដោយប្រកាន់យក គោលការណ៍គុណធម៌ សច្ចធម៌ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បង និងចាំបាច់បំផុត។
សក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានសម្រេចស្រោចវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ