ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ ភ្នំពេញនឹងមានស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វផ្លូវ២០០៤ ឆាប់ៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វនិងផ្លូវ២០០៤ ឆាប់ៗខាងមុខនេះ ខណៈការសិក្សាបច្ចេកទេសបានចប់សព្វគ្រប់ហើយ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ គម្រោងស្ពានអាកាសនេះនឹងប្រើប្រាស់រយៈពេលសាងសង់ជាង ១៤ខែ។
ស្ពាននេះ នឹងធ្វើឡើងស្របពីលើបណ្ដោយមហាសហព័ន្ធរុស្ស៊ី គ្របពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១។
គម្រោងស្ពានអាកាសនេះ មានប្រវែង ៥១៦,២ ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥,០-៥,៥ម៉ែត្រ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ