ព័ត៌មានជាតិ
មធ្យោបាយសម្រាប់ទូទាត់ថ្មីPayBandបានដាក់ឲ្យប្រើប្រាស់ហើយ
ឥឡូវនេះអតិថិជនដែលមានបំណងចង់ប្រើប្រាស់មធ្យោបាយសម្រាប់ទូទាត់ថ្មីPayBand ជំនួសទូរស័ព្ទដៃ និងប័ណ្ណអេស៊ីលីដា អាចអញ្ជើញមកទំនាក់ទំនងនៅគ្រប់សាខាការិយាល័យរបស់ធនាគារអេស៊ីលីដាដែលនៅជិតបំផុត ដើម្បីទទួលបាននូវព័ត៌មានផ្សេងៗ និងទទួលបានPaybandយកទៅប្រើប្រាស់ទៅតាមតម្រូវការ។

បើតាមមន្ត្រីជំនាញធនាគារអេស៊ីលីដា បានពន្យល់ថា Payband គឺជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាពខ្ពស់។ ការប្រើប្រាស់មានលក្ខណៈដូចគ្នាទៅនឹងប័ណ្ណឥណពន្ធអេធីអឹម Contactless ដែលអាចទូទាត់សាច់ប្រាក់ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀតដែលមានមុខងារ Contactless។

ជាមួយគ្នានេះដែរ Payband អាចដកប្រាក់ជាមួយម៉ាស៊ីនអេធីអឹម អេស៊ីលីដា ដែលបំពាក់ប្រព័ន្ធ Contactless ងាយស្រួលទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ឬស្ថាប័នផ្សេង (CSS members) ដែលបានបំពាក់ប្រព័ន្ធ Contactless និងមានសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។
អតិថិជនអាចប្រើប្រាស់Paybandនេះបាន ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ ហើយជានីតិជនដែលមានអាយុចាប់ពី ១៨ ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក