Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យពលរដ្ឋបង្កើនការចាយ​ប្រាក់រៀល

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានជំរុញឱ្យយុវជនកម្ពុជាចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀល នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាប្រាក់រៀល ខួបលើកទី៤២នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ថ្ងៃទី២០ ខែមីនានេះលោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាបច្ចុប្បន្នការចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជា នៅតែមានកម្រិតខ្ពស់ដដែល បើធៀបទៅនឹងប្រាក់រៀល ពោលគឺប្រមាណជាង ៨៥ភាគរយ ខណៈប្រាក់រៀលមានប្រហែល១០ទៅ១៥ភាគរយប៉ុណ្ណោះ។

លោកស្រីបានបន្តថា ជាទូទៅតាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ឃើញថា ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាច្រើនតែប្រើប្រាស់នៅតាមទីជនបទ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គឺការប្រើប្រាស់ប្រាក់រៀល នៅតាមប្រព័ន្ធអេឡេត្រូនិចពិសេសនៅតាមប្រព័ន្ធបាគងដែលធនាគារជាតិបានដាក់ឱ្យប្រើប្រាស់ឃើញថាមានការទូទាត់ជាប្រាក់រៀលកើនច្រើន។

 លោកស្រីទទួលស្គាល់ថា បច្ចុប្បន្ននេះ ប្រជាជនតែងតែរអ៊ូរទាំថា ចាយប្រាក់រៀលកាន់ក្រដាសលុយច្រើន ក្រដាសលុយកខ្វក់ ឬមានលេខសូន្យច្រើនពេក ដែលចំណុចទាំងអស់នេះ ធនាគារជាតិនឹងខិតខំធ្វើយ៉ាងណាឱ្យមានប្រាក់ថ្មីចរាចរណ៍និងព្យាយាមធ្វើយ៉ាងណាឱ្យក្រដាសប្រាក់យើងមានភាពទាក់ទាញជាងមុន។

ទម្ទឹមនឹងនេះលោកស្រី បានជំរុញឱ្យយុវជនក្មេងៗចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់ប្រាក់ជាតិយើង។

លោកស្រី ជា សិរី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានយុវជនច្រើនស្រលាញ់ប្រាក់រៀលប៉ុន្តែអ្វីដែលសកម្មភាព​នៅមានកម្រិតដោយការស្រឡាញ់របស់គាត់ មិនទាន់អស់ពីបេះដូងនៅឡើយ។ លោកស្រីសង្ឃឹមថា ជាមួយនឹងឧបករណ៍ទូទាត់ទំនើបដូចជាប្រព័ន្ធបាគងនឹងធ្វើឱ្យយុវជនមានការស្រឡាញ់ប្រាក់រៀលកាន់តែច្រើនឡើថែមទៀត។

ជាមួយគ្នានេះដែរលោកស្រីបានបញ្ជាក់ថា ធនាគារជាតិបានខិតខំផ្សព្វផ្សាយយ៉ាងច្រើនដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពិយុវជនយើងបានស្គាល់និងប្រើប្រាស់ប្រាក់រៀល។ចំណែកក្រសួងពាណិជ្ជកម្មក៏បានប្រកាសឱ្យផ្សារទំនើបបិទតម្លៃទំនិញជាប្រាក់រៀលផងដែរ តែនៅមិនទាន់អនុវត្តបានច្រើននៅឡើយទេ។ ទោះយ៉ាងណា មានហាងក្រុមហ៊ុនមួយចំនួនបានអនុវត្តរួចហើយដូចជាផ្សារទំនើបឡាក់គីជាដើម។

នៅពេលដែលមានការប្រើប្រាស់ប្រាក់រៀលកើនឡើង វានឹងជួយធ្វើឱ្យកម្ពុជាមានមោទនភាពជាតិដែលបរទេសចូលមកកម្ពុជាចាយលុយរបស់ខ្មែរ និងនៅបរទេសក៏ចាយលុយខ្មែរ។ចំណែកផ្នែកសេដ្ឋកិច្ចវិញធ្វើឱ្យធនាគារជាតិធ្វើគោលនយោបាយរូបិយវត្ថុកាន់តែច្រើនដែលអាចតម្លើងឬទម្លាក់អត្រាការប្រាក់តាមស្ថានភាពសេដ្ឋកិច្ចផងដែរ៕ នេះជាការបញ្ជាក់របស់លោកស្រី ជា សេរី៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១១ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម