ព័ត៌មានជាតិ
ផ្លូវលេខ៩០ ដែលរងដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌដូនពេញ បានទទួលការជួសជុល និងអ៊ុតកៅស៊ូឡើងវិញ
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅខណ្ឌដូនពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ៩០ ដើម្បីសម្រួលចរាចរអោយពួកគាត់បានធ្វើដំណើរងាយស្រួល ហើយការជួសជុលកំណាត់ផ្លូវមួយខ្សែនេះជាកញ្ចប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង។
មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីមែត្រ នៅបណ្តោយផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ មានប្រវែង ២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង។
អភិបាលខណ្ឌដូនពេញ ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឱ្យថា ក្រោយ
ពីជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានស្រកជាបណ្តេីរៗនោះ ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដំណើរការស្តារ និងជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៥ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ