Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក KISHIDA Fumio បានមកដល់កម្ពុជាហើយ 

បានផុស

នៅ

លោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានមកដល់ប្រទេសកម្ពុជាហើយ តាមរយៈជើងយន្តហោះពិសេសរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណ២ និង៥០ នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ ថ្ងៃនៅកម្ពុជា ដោយចាប់ពីថ្ងៃទី២០ ដល់២១ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនាយករដ្ឋមន្ត្រីជប៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

ដូចអ្វីដែលបានគ្រោងទុក នៅពេលមកដល់កម្ពុជា លោក KISHIDA Fumio បានអញ្ជើញទៅទស្សនាចេតិយ និងគោរពវិញ្ញាណក្ខន្ធលោក NAKATA HARUYUKI ជនជាតិជប៉ុន ដែលជាអតីតអធិការប៉ូលិសអ៊ុនតាក់ នៅវត្តតាំងក្រសាំង ហើយប្រតិភូបានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងព្រះបរមរតនកោដ្ឋ  រួចហើយលោកបានអញ្ជើញទៅកាន់វត្តឧណ្ណាលោម ដើម្បីទស្សនាចេតិយ និងគោរពវិញ្ញាណក្ខន្ធលោក NAKATA ATSUHITO ជនជាតិជប៉ុន ដែលជាអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។

តាមកម្មវិធី នៅរសៀលថ្ងៃដដែលនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបដិសណ្ឋារកិច្ចជាផ្លូវការ និងប្រជុំទ្វេភាគី ជាមួយឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នៅវិញមានសន្តិភាព  ហើយនឹងមានពិធី ជប់លៀងជាផ្លូវការជូននាយនាយករដ្ឋមន្រ្តីជប៉ុន និងប្រតិភូ។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម២១ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម