ព័ត៌មានជាតិ
សម្ដេចតេជោ ៖ សារដែលថា នឹងបើកប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សារដែលត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលថា សម្ដេចនឹងបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់បង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នាព្រឹកថ្ងៃទី ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្ដេចនឹងបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀត។ ប៉ុន្តែបើតាមសម្ដេចតេជោ គឺសារនោះ ត្រូវបានបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយក៏សូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុន នាំគ្នាផ្អើលពេញមួយប្រទេស ថា លោក ហ៊ុន សែន នឹងបើកអាប្រាក់បៀវត្សរ៍ ខែ ៣ហើយ ថែមអាខែ ៤ទៀត តើមានឃើញទេ? មានឃើញអាហ្នឹងទេ? អញ្ចឹងទេ គេថាលោក ហ៊ុន សែន អូរឆ្នាំហ្នឹង ត្រូវបានប្រាក់ខែឌុប បង្កើនប្រាក់ខែ ខែ ៣ហើយ មានអាខែ ៤ ហើយមានអាស្អីណាទៀត អត់ទេ អាហ្នឹងបង្ហោះតាំងពីណោះ ដូចឆ្នាំ ២០២០ ឬ ២០១៩ ណោះ ស្រាប់តែវាហោះឡើងវិញទៅ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សារដែលផ្សព្វផ្សាយថា មានការបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសានោះ គឺជាសារបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។ ដូច្នេះ សូមសាធារណជន ក៏ដូចជាមន្ត្រីរាជការ កុំមានការយល់ច្រឡំ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ