Connect with us

ព័ត៌មានជាតិ

កសិករ​ដាំម្ទេស​ប្លោក​នៅ​កំពង់​ឆ្នាំង​ ត្អូញត្អែរ​រឿង​តម្លៃ​ចុះថោក​ លក់​មិន​ចំណេញ​

បានផុស

នៅ

កសិករ​ដាំម្ទេស​ នៅភូមិឆ្កោក​ ឃុំពាម​ឆ្កោក​ ស្រុកជលគីរី​ ខេត្តកំពង់ឆ្នាំង​ បាន​ត្អូញត្អែរថា​ ការ​ដាំ​ដុះ​ដំណាំ​ម្ទេស​ក្នុងឆ្នាំនេះ​មិន​ចំណេញ​នោះឡើយ​ ដោយ​សារ​តែតម្លៃ​ក្នុង​ទីផ្សារ​ម្ទេស​ចុះថោក​ ខណៈ​តម្លៃ​ជីប្រេង​សាំង​ សម្រាប់​ចាក់ម៉ាស៊ីន​បូមទឹក​ស្រោច​ដំណាំ​មាន​តម្លៃថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​ តឹក សៀង​ កសិករនៅភូមិខាងលើ​បានប្រាប់ថា​ ផ្លែម្ទេសប្លោក​ពេលប្រមូលផល​នៅដើមដៃ លក់​បោះដុំក្នុង១គីឡូបានតម្លៃពី ២ ៥០០ ទៅ ៣ ០០០ រៀល ប៉ុន្តែមកដល់ពេលនេះលក់​បោះដុំក្នុង​១គីឡូ បានតម្លៃត្រឹមតែ ១ ៥០០ រៀល ទៅ ១៨០០ រៀល ប៉ុណ្ណោះ។

លោក​ ងិន ហ៊ុន​ ប្រធានមន្ទីរកសិក​ ម្មរុក្ខាប្រមាញ់​ និងនេសាទ​ខេត្តកំពង់ឆ្នាំង​ ធ្លាប់បាន​បញ្ជាក់ឲ្យដឹង​ថា តម្លៃបន្លែបង្កានៅក្នុងទីផ្សារសេរីមិនទៀងទាត់នោះឡើយ។

ជាធម្មតាបន្លែសម្បូរវានឹងចុះថោក តែបើបន្លែនោះមិនសូវសម្បូរទេនោះ វានិងឡើងថ្លៃ ដែល​នេះ​រឿង​ធម្មតា​នៅក្នុងទី ផ្សារសេរី ដូច្នេះប្រជាកសិករគួរតែជ្រើសរើស​ការដំណាំដុះដំណាំ​ណា​ដែលមាន​តម្លៃខ្ពស់នៅក្នុងទីផ្សារ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម