ព័ត៌មានជាតិ
កុដិវត្តគគី ១ខ្នងត្រូវអគ្គិភ័យ ឆេះលេបត្របាក់អស់ទាំងស្រុងដោយសារទុស្សេខ្សែភ្លើង
សមត្ថកិច្ចបានឲ្យដឹងថា កុដិវត្តគគី មួយខ្នងធ្វើអំពីឈើប្រកស៊ីប្រូ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១៥នាទីថ្ងៃទី១៤ខែធ្នូ២០២០ ក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា មានករណីអគ្គិភ័យឆាប់ឆេះបរិវេណវត្តគគី អស់កុដិចំនួន១ខ្នង ទំហំ៦មx៩មកំពស់៥មធ្វើអំពីឈើប្រកស៊ីប្រូ។ លោកបន្តថា ក្នុងហេតុការណ៍នេះពុំមានបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះឡើយ។

លោកបន្ថែមថាម្យ៉ាង កុដិមានសភាពចាស់ទ្រុឌទ្រោមពុំមានព្រះសង្ឃបឬមនុស្សស្នាក់នៅឡើយ។លោកបញ្ជាក់ថា ក្នុងហេតុការឆេះនេះមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង អស់ទឹកចំនួន១ឡាន និងមានការជួយពន្លត់ពីសំនាក់បងប្អូនពលរដ្ឋ ប្រជាការពារ ព្រះសង្ឃ។ការខូចខាត៖ឆេះគ្រែ ចំនួន១,ឆេះខ្សែភ្លើងបណ្តាញក្នុងវត្តអស់១ចំនួន។ឆេះស្បង់ជីពរ,កន្ទេល,ខ្នើយ,ចាន,ឆ្នាំងនិងសម្ភារ:ផ្សេងៗ ដែលទុកប្រើប្រាស់ក្នុងវត្តមួយចំនួនទៀត។លោកបញ្ជាក់ថា ករណីនេះបណ្តាលមកពីទូស្សេខ្សែភ្លើង ហើយបានរលត់ទៅវិញនៅម៉ោង២១និង៣០នាទីថ្ងៃដដែល៕
កុសល






-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង