Connect with us

ព័ត៌មានជាតិ

កុដិវត្តគគី ១ខ្នងត្រូវអគ្គិភ័យ ឆេះលេបត្របាក់អស់ទាំងស្រុងដោយសារទុស្សេខ្សែភ្លើង

បានផុស

នៅ

សមត្ថកិច្ចបានឲ្យដឹងថា កុដិវត្តគគី មួយខ្នងធ្វើអំពីឈើប្រកស៊ីប្រូ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង១៥នាទីថ្ងៃទី១៤ខែធ្នូ២០២០ ក្នុងភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។

លោកវរសេនីយ៍ឯក លឹម ​សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា មានករណីអគ្គិភ័យឆាប់ឆេះបរិវេណវត្តគគី អស់កុដិចំនួន១ខ្នង ទំហំ៦មx៩មកំពស់៥មធ្វើអំពីឈើប្រកស៊ីប្រូ។ លោកបន្តថា ក្នុងហេតុការណ៍នេះពុំមានបណ្តាលឲ្យនរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថាម្យ៉ាង កុដិមានសភាពចាស់ទ្រុឌទ្រោមពុំមានព្រះសង្ឃបឬមនុស្សស្នាក់នៅឡើយ។លោកបញ្ជាក់ថា ក្នុងហេតុការឆេះនេះមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង អស់ទឹកចំនួន១ឡាន និងមានការជួយពន្លត់ពីសំនាក់បងប្អូនពលរដ្ឋ ប្រជាការពារ ព្រះសង្ឃ។ការខូចខាត៖ឆេះគ្រែ ចំនួន១,ឆេះខ្សែភ្លើងបណ្តាញក្នុងវត្តអស់១ចំនួន។ឆេះស្បង់ជីពរ,កន្ទេល,ខ្នើយ,ចាន,ឆ្នាំងនិងសម្ភារ:ផ្សេងៗ ដែលទុកប្រើប្រាស់ក្នុងវត្តមួយចំនួនទៀត។លោកបញ្ជាក់ថា​ ករណីនេះបណ្តាលមកពីទូស្សេខ្សែភ្លើង ហើយបានរលត់ទៅវិញនៅម៉ោង​២១​និង៣០នាទីថ្ងៃដដែល៕

កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម