ព័ត៌មានជាតិ
អ្វីទៅជាភូតគាមអនាម័យ?
ភូតគាមអនាម័យ គឺសំដៅទៅដល់ការការពារ និងការបង្ការការឆ្លងរាលដាលនៃសមាសភាពចង្រៃ ពីតំបន់មួយទៅតំបន់មួយ ឬពីប្រទេសមួយទៅប្រទេសមួយ សំដៅដល់ការការពារសុខភាពរុក្ខជាតិ សុខភាពមនុស្ស និងប្រព័ន្ធបរិស្ថានជីវៈចម្រុះរបស់ដំណាំ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

លោក ងិន ឆាយ បានលើកជាឧទាហរណ៍ថា ពីមុនមកយើងមិនធ្លាប់មានសមាសភាពចង្រៃនៅកម្ពុជាឡើយ ប៉ុន្តែបច្ចុប្បន្នបានកើតឡើងហើយ មានដូចជា ខ្យងមាស(ខ្យងពងក្រហម) ដែលវាបំផ្លាញស្រូវពលរដ្ឋ, ខ្ញុងដូង វាបានបំផ្លាញត្រួយដូង, ជំងឺស្លឹកប្រាក់ នៅលើក្រូចពោធិ៍សាត់ ដែលពីមុនកម្ពុជា មិនធ្លាប់មានដែរ ពេលនេះ ត្រូវបានឆ្លងរាលដាលចូលមក ដែលមានពពួកសត្វ និងមានជំងឺដែលពិបាកក្នុងការកម្ចាត់នៅពេលកើតឡើង ដែលនេះគេហៅថា សមាសភាពចង្រៃឆ្លងដែន។
មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្មរូបនេះ បន្តថា អនាម័យ ឬភូតគាមអនាម័យ គឺសំដៅដល់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃសមាសភាពចង្រៃ ពីតំបន់មួយទៅតំបន់មួយ និងការបំផ្លាញដំណាំរបស់ប្រជាជន។ លោកថា អនាម័យគឺជាការផលិត ផលិតផលមួយមានលក្ខណៈស្អាត មិនភ្ជាប់នូវសមាសភាពចង្រៃ និងមិនភ្ជាប់នូវសំណល់គីមីលើសកម្រិតនាំឲ្យប៉ះពាល់ដល់សុខភាព។
សូមបញ្ជាក់ថា នៅក្នុងលក្ខណៈតម្រូវភូតគាមអនាម័យ បានចែងថា ភូតគាមអនាម័យ ត្រូវមានការងារជាខ្សែច្រវ៉ាក់ផលិតកម្មដំណាំគ្រប់ជ្រុងជ្រោយ។ មានន័យថា គេត្រូវពិនិត្យទាំងការដាំដុះ ប្រភេទពូជ ការប្រើប្រាស់សាធារតុគីមី ត្រូវត្រួតពិនិត្យច្បាស់លាស់ ជាពិសេសថ្នាំកសិកម្មសម្លាប់សត្វល្អិត សម្លាប់ជំងឺ។
លោក ងិន ឆាយ បានលើកឡើងថា ការប្រើប្រាស់ថ្នាំមិនត្រូវតាមបច្ចេកទេស ធ្វើឲ្យខាតបង់ថវិកា បំពុលដល់ប្រព័ន្ធអេកូស៊ីស្តឹមរបស់ដំណាំ ប៉ះពាល់សុខភាពមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផងដែរ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ