ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ៖ វិស័យកសិកម្ម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ផងដែរ។
ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២២ នៅថ្ងៃទី ២១ ខែមីនានេះ លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងមានអង្គភាពជំនាញជាសេនាធិការ ដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវ ធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗ សំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពល ដែលមានស្រាប់។
ម្យ៉ាងទៀត ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀង ប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ ២០៣០” ។
ទន្ទឹមនឹងនេះ បានធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ និងនាំចេញប្រកបដោយភាពប្រកួតប្រជែង ការពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផល សម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ក្នុងនោះ ក៏មានដែរការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហ គ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យា នៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឲ្យអនុវត្តយ៉ាងសកម្ម៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក