Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ៖​ការ​ធ្វើទំនើប​កម្ម​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នឹង​បង្កើន​ផ្តល់​សេវា​ជូន​ពល​រដ្ឋកាន់តែ​មាន​ប្រសិទ្ធភាព

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​និងជាប្រធានគណៈ​កម្មាធិ​ការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានមានប្រសាសន៍​ថា​ ការធ្វើ​ទំនើប​កម្មប្រព័ន្ធ​គ្រប់គ្រងរដ្ឋបាល​ថ្នាក់ក្រោមជាតិ​នឹងបង្កើនផ្តល់សេវា​ជូនប្រជាពលរដ្ឋបានឆាប់រហ័ស​ប្រកប​ដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងពិធី​ប្រកាសផ្សព្វផ្សាយ ​និងដាក់អនុវត្តជាផ្លូវការ​ កម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជា​ធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នាព្រឹកថ្ងៃទី ២១ មីនា​ នៅសណ្ឋា​គារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេងបានបន្តថា ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោមជាតិដោយកម្មវិធីជាតិដំណាក់កាលទី២ត្រូវផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបង្កើត និងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធរដ្ឋបាល អេឡិចត្រូនិចដើម្បី​ធានាដល់ការបង្កើនប្រសិទ្ធភាពទាំងក្នុងការប្រាស្រ័យទាក់ទងផ្ទៃក្នុងរដ្ឋបាលការផ្តល់ព័ត៌មាន និង​ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពឆាប់រហ័សនិងកាត់បន្ថយ នូវការិយាធិបតេយ្យ ស្រប​តាមគោលនយោបាយ​ឌីជីថលកម្ពុជា (២០២២-២០៣៥) និងស្របតាម ការវិវត្តន៍រីកចម្រើន​នៃប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមសខេងបានណែនាំ​ឱ្យមន្ត្រីត្រូវផ្តោតទៅលើ​ការរៀបចំ​រចនា​សម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយកម្មវិធីដំណាក់កាលទី២នេះ បន្តផ្តោតសំខាន់​ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវរវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទ និងថ្នាក់នីមួយៗ​ឱ្យកាន់តែមានភាពច្បាស់លាស់ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺ​ការបង្ខិតការធ្វើសេចក្តីសម្រេចចិត្តលើការផ្តល់សេវាសធារណៈឱ្យទៅកៀកជិតប្រជាពលរដ្ឋ ដើម្បី​ធា​នាដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ​ចាំបាច់នានា​ជូន​ប្រជា​ពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះត្រូវគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធន​ធានមនុស្ស គឺជាតួអង្គដ៏សំខាន់ និងជាបញ្ហាអាទិភាពបំផុតក្នុងការធានានូវភាពរឹងមាំ និងប្រសិទ្ធ​ភាពរបស់ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវផ្តោតការយកចិត្តទុកដាក់​ជាពិសេសក្នុង​កម្មវិធី​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ផ្អែកលើមូលដ្ឋាននេះ រដ្ឋបាលថ្នាក់ក្រោម​ជាតិទាំង​អស់​នឹងរៀបចំឱ្យមានបុគ្គលិកគ្រប់គ្រាន់មានសមត្ថភាពជំនាញ និងបទពិសោធន៍ការងារ​ស្របទៅតាម​ចរិតលក្ខណៈ និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

ដោយបុគ្គលិកម្នាក់ៗត្រូវមានលក្ខខណ្ឌការងារ និងផែនការអនុវត្តកាងារច្បាស់លាស់ មានក្រមសីល​ធម៌វិជ្ជាជីវៈ មានការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តការងារប្រចាំឆ្នាំ។

កម្មវិធីជាតិដំណាក់កាលទី២នេះ ក៏ផ្តោតផងដែរទៅលើការរៀបចំឱ្យមាន​គោលនយោបាយលើក​ទឹក​ចិត្តបុគ្គលិក ការរៀបចំផែនការ និងក្របខណ្ឌអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាព និងគុណ​ភាព ព្រមទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព តម្លាភាព ត្រឹមត្រូវ យុត្តធម៌ និងសមធម៌។

សម្តេចក្រឡាហោមបានបន្ថែមថា ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធត្រូវបន្តពិនិត្យឡើងវិញ​ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​មានធនធានហិរញ្ញវត្ថុ​សមស្រប​ទៅតាមទំហំមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់​ក្រោមជាតិនីមួយៗទាំង​សម្រាប់អនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាកាតព្វកិច្ចដែលបាន​ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់​ក្រោមជាតិ។

ជាមួយគ្នានេះរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវ​កាន់​តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការ និងថវិការបស់ខ្លួន។

សម្តេចក្រឡាហោមសខេងបានបញ្ជាក់ថា ការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យ​ភាព​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះកម្មវិធីជាតិដំណាក់កាលទី២ នឹងផ្តោតលើការរៀបចំ ការ​កែ​សម្រួល ពង្រឹងយន្តការនីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ដើម្បីធានា ថាការផ្តល់សេវាទាំងនោះធ្វើឡើងដោយឆាប់រហ័ស តម្លាភាព គុណភាព ប្រសិទ្ធភាព យុត្តធម៌ និងសមធម៌ឆ្លើយតបចំគោលដៅនៃតម្រូវការ​របស់ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម