Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ថ្នាក់មូលដ្ឋានកំពុងខ្វះកម្លាំង ស្របពេលដែលមានកិច្ចការជាច្រើន ត្រូវទទួលខុសត្រូវ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ កំពុងខ្វះខាតកម្លាំងមន្ត្រីដើម្បីបំពេញការងារ ស្របពេលដែលមន្ត្រីនៅថ្នាក់មូលដ្ឋាន កំពុងមានកិច្ចការជាច្រើន ដែលត្រូវទទួលខុសត្រូវ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០៣០ នៅរសៀលថ្ងៃទី ២១ ខែមីនានេះថា «ក្នុងពេល ដែលថ្នាក់មូលដ្ឋានទទួលខុសត្រូវ យើងបានឃើញថា ថ្នាក់មូលដ្ឋានកំពុងខ្វះកម្លាំង ដូច្នេះហើយ បានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវ នៅក្នុងក្របខណ្ឌគណៈអភិបាល ខេត្ត និងស្រុក ផងដែរ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា នេះគឺជាចំណុច ដែលចាំបាច់ត្រូវជំរុញនាពេលខាង​មុខ ពីព្រោះមិនអាចអ្វីៗនៅថ្នាក់ជាតិ ហើយថ្នាក់មូលដ្ឋាន ដែលនៅកៀកនឹងប្រជាពលរដ្ឋ មិនធ្វើសកម្មភាព ​​នោះទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម