ព័ត៌មានជាតិ
ដាក់ភ្លាម! ឈ្នះភ្លាម! មិនបាច់ផ្សងសំណាងជាមួយគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់របស់ ធនាគារ ហត្ថា
ភ្នំពេញ ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធនាគារ ហត្ថា បាននឹងកំពុងផ្តល់ជូននូវកម្មវិធីពិសេស “ដាក់ភ្លាម ឈ្នះភ្លាម” សម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល។ កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬ រហូតរង្វាន់អស់ពីស្តុក។
សូមគូសបញ្ជាក់ផងដែរថាកម្មវិធី “ដាក់ភ្លាម ឈ្នះភ្លាម”នេះគឺ មិនតម្រូវឱ្យមានការចាប់រង្វាន់នោះទេ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ បន្ទាប់ពីបានដាក់ប្រាក់សន្សំជាមួយគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលទៅតាមរយៈពេល និងទំហំប្រាក់សន្សំដែលបានចែងក្នុងលក្ខខណ្ឌនៃកម្មវិធីពិសេស ដែលរង្វាន់រួមមាន៖ ម៉ូតូម៉ាក Honda Dream 2022 , iPhone 13 Pro Max, iPad Mini 4 Wi-Fi, Samsung G.A52, Samsung G.A32 និង Samsung G.A02 ជាច្រើនរង្វាន់។ បន្ថែមពីលើនេះ តាមរយៈសេវាបញ្ញើសន្សំនៅ ធនាគារ ហត្ថា អតិថិជននឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនរួមមានការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៧,៣៥% មិនគិតថ្លៃលើការប្រើប្រាស់សេវាអេធីអឹម និងសេវា Hattha Mobile និងសេវាធនាគារយ៉ាងសម្បូរបែបផ្សេងៗជាច្រើនទៀត។
រួសរាន់ឡើង! រង្វាន់ដ៏ស្រស់ស្អាតជាច្រើនកំពុងរង់ចាំអ្នក! បើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលឥលូវនេះ ដើម្បទទួលបានរង្វាន់ភ្លាមៗ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ ឬបើកគណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ