Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្នុងភូមិ​ព្រៃទា​១ ទទួល​បាន​ផ្លូវ​បេតុង​មួយ​ខ្សែ​ពី​មូល​និ​ធី​ភូមិ​សង្កាត់​ចោមចៅ​ទី​៣

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋបាល​សាលាសង្កាត់​ចោមចៅ​ទី​៣ បាន​ផ្តល់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដើម្បី​ងាយស្រួល​ធ្វើ​ដំណើ​រ​រួមទាំង​ប្រកប​អាជីវករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ ចៅសង្កាត់រង បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ក្នុង​មូលដ្ឋាន​ដើ​ម្បី​ងាយ​ស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។

​លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ បាន​ឲ្យ​ដឹងថា ផ្លូវ​ដែល​កំពុង​ស្ថាបនា​ខាង​លេី​មាន​ប្រវែង​បណ្តោយ​ជិត​១០០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ហើ​យ​នេះ​ជា​ថវិកា​មូល​និ​ធិ​អភិវឌ្ឍន៍​ភូមិ​សង្កាត់​ចោមចៅ​ទី​៣​។

លោក​ចៅសង្កាត់​បន្តថា​ កន្លងមក​ឃើ​ញ​ផ្លូវ​ពិបាក​ប្រកប​អាជីវកម្ម​នឹង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​ទើ​ប​លោក​បានផ្តល់​ជា​ផ្លូវ​បេតុង​មួយ​ខ្សែ​ដើម្បី​សម្រាល​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ។

ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​បាន​សំណូម​ពរ​ដល់​បងប្អូន​ទាំងអស់​ ជួយ​ថែរក្សា​ផ្លូវ​ខាង​លើ​ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ វិនាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម