ព័ត៌មានជាតិ
ឆែក សន្យាជួយលើកកម្ពស់វិស័យ TVET នៅកម្ពុជា ដើរឱ្យទាន់ការវិវឌ្ឍពិភពលោក
លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជាបានសន្យាថា នឹងប្តេជ្ញាជួយលើកកម្ពស់វិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើរឱ្យទាន់ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារបស់ពិភពលោក។

ការប្តេជ្ញារបស់ឯកអគ្គរដ្ឋទូតឆែកនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។
អគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់នូវជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់។ ដោយឡែកចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត អគ្គរដ្ឋទូតឆែក ចង់ឱ្យគម្រោងនេះមាននិរន្តរភាព និងចង់បានការបញ្ជាក់បន្ថែមពីលោករដ្ឋមន្ត្រី ថាតើក្រសួងចង់ឱ្យរដ្ឋាភិបាលឆែកបន្តជួយលើផ្នែក TVET នេះ ក្នុងកម្រិតណាបន្តទៀត។

ជាការឆ្លើយតបលោកបណ្ឌិត អ៊ិត សំហេង ចង់ឱ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូប្រទេសទាំងពីរកម្ពុជា-ឆែកទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹង ក៏ដូចជាកម្មវិធីសិក្សាលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះឱ្យកាន់តែប្រសើរ និងដើរឱ្យទាន់ការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក។
ចំពោះសំណើរនេះលោក អគ្គរដ្ឋទូតរីករាយ និងសូមឱ្យខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់សំណើសុំទៅរដ្ឋាភិបាលឆែកឱ្យមានកិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឱ្យបានកាន់តែលឿន។

នៅក្នុងជំនួបនេះដែរ លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់ អគ្គរដ្ឋទូត ម៉ាទីន វ៉ាវរ៉ា ដែលនៅក្នុងកិច្ចការងារការទូតរបស់លោក ពិតជាបានធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារដ្ឋាភិបាលប្រទេសយើងទាំងពីរ កម្ពុជា-ឆែក មានភាពស្និទស្នាល បង្កើនកិច្ចសហប្រតិបត្តិការទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានផ្តល់ជំនួយជួយដល់កម្ពុជានាពេលកន្លងមកដែលជំនួយទាំងនេះបានរួមចំណែកឱ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនមានការរីកចម្រើនបន្តទៅមុខទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ស្វាគមន៍ដល់អ្នកជំនាញការរបស់ប្រទេសឆែក ដែលបានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជាដែលគិតមកដល់ពេលនេះ ក្រសួងការងារ បានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែកប្រមាណជាង ១០០ នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងកម្មវិធីសិទ្ធិមនុស្ស នៅតាមតំបន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យ TVET វិញ រដ្ឋាភិបាលឆែក បានបំពាក់ឧបករណ៍សម្ភារៈបណ្តុះបណ្តាល បំប៉នសមត្ថភាពថ្នាក់ដឹកនាំ និងគ្រូ ផលិតឯកសារសិក្សា កែលម្អហេដ្ឋារចនាសម្ព័ន្ធដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង (២០១៩-២០២១) និងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (២០២០-២០២១)៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?