ព័ត៌មានជាតិ
អ្នកឆ្លងអូមីក្រុង ២០ ភាគរយ រងផលវិបាកក្រោយជាសះស្បើយ
តាមការសិក្សារបស់អង្គការសុខភាពពិភពលោក បង្ហាញថា មានអ្នកដែលឆ្លងជំងឺកូវីដបំប្លែងថ្មី អូមីក្រុង ២០ ភាគរយ នៃអ្នកជាសះស្បើយ ទទួលរងផលវិបាក ក្រោយពីព្យាបាលជាសះស្បើយពីជំងឺកូវីដអូមីក្រុង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីបើកយុទ្ធនាការជាតិទប់ស្កាត់ការចម្លងមេរោគបំប្លែងថ្មីអូមីក្រុង នៅថ្ងៃទី ២២ ខែមីនានេះ ឱ្យដឹងថា តាមលក្ខណៈបច្ចេកទេមាន ២០ ភាគរយ នៃអ្នកជាសះស្បើយពីជំងឺបំប្លែងថ្មីអូមីក្រុង នៅសល់កាកសំណល់ផលវិបាកដែលបណ្ដាល មកពីវិរុសកូវីដ១៩ បំប្លែងថ្មីនេះ ធ្វើទុក្ខនៅក្នុងសរីរាង្គកាយ។

លោកស្រីបញ្ជាក់ថា ៖ “ដូច្នេះប្រសិនបើអ្នកជាហើយ មិនបានការពារត្រឹមត្រូវ បែរជាឆ្លងឡើងវិញទៀត ហើយក្រោយពីជាសះស្បើយទៅ យើងអត់ដឹងថា វាទៅប៉ះពាល់ដល់សរីរាង្គណាទៀតរបស់មនុស្ស ដូចជាសួត ថ្លើម បេះដូង តម្រងនោម”។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ការឆ្លងរាត្បាតជាសកលនេះ មិនទាន់ចប់នៅឡើយទេ កំពុងតែបន្តរីករាលដាលនៅឡើយនៅទូទាំងសកលលោក ហើយអូមីក្រុងជាមេរោគដែលបង្កឱ្យមានជំងឺកូវីដ១៩ ច្រើនជាងគេ នៅប្រទេសមួយចំនួន មានមេរោគ Delta ប៉ុន្តែស្ថិតនៅក្រុងកម្រិតតូច។
ផ្អែកលើទិន្ន័យរបស់អង្គការសុខភាពពិភពលោក ក្នុងរយៈពេល ១ ខែចុងក្រោយនេះ បង្ហាញថា ចំនួនសំណាកជាង ៤០ ម៉ឺន មាន ៩៩.៩ ភាគរយ គឺជាមេរោគអូមីក្រុង ហើយមានតែ ០.១ ភាគរយទេ ដែលជា Delta៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ