Connect with us

ព័ត៌មានជាតិ

ចិន​សន្យា​បង្កើន​ការនាំចូលអង្ករ​ពីកម្ពុជា​បន្ថែម​ទៀត

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​សន្យា​បង្កើន​បរិមាណ​ការនាំ​ចូល​អង្ករ​ពី​កម្ពុជាបន្ថែមទៀត និងកំពុងពិចារណាបញ្ជាទិញផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរចូលជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​សន្យា​ទិញ​អង្ករ​បន្ថែម​ទៀត និងផលិតផលកសិកម្មផ្សេងៗ ទៀតរបស់កម្ពុជា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ ខែមីនា ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងស្ថានការណ៍ពិភពលោក។

ដោយមេដឹកនាំចិនបាននិយាយថា ក្រៅពីអង្ករ ចិនក៏ត្រូវការបញ្ជាទិញផលិតផល​កសិកម្មផ្សេងៗ​ទៀតរបស់កម្ពុជាផងដែរ ដូចជា ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីជួយសម្រាល​បន្ទុកភាពក្រីក្រ​នៅកម្ពុជា ជាមួយនឹងការអំពាវនាវទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ ឱ្យផ្តល់ជូនទំនិញ​ទាំងនេះបន្ថែម​ទៀត​សម្រាប់ការនាំចេញ។

លោក ស៊ី ជីនពីង ​បានបន្តថា​ កម្ពុជាត្រូវតែទាញយកអត្ថប្រយោជន៍​បន្ថែមទៀតពីភាព​ជាដៃគូសេដ្ឋ​កិច្ច​គ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬ(RCEP) រួមទាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់កម្រិតខ្ពស់ថ្មី។

ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជា​មាន​សេចក្តី​សោមនស្ស​រីករាយ ​ដើម្បីទាញ យកអត្ថប្រយោជន៍នៃ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូតរវាង​កម្ពុជា និងចិននៅឆ្នាំ​ក្រោយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម៕

ប្រែសម្រួលដោយ៖ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម