ព័ត៌មានជាតិ
សម្តេច ស ខេង ណែនាំដល់អាជ្ញាធរមូលដ្ឋានទទួលប្រាក់ខែពីរដ្ឋ ត្រូវបម្រើពលរដ្ឋឱ្យអស់ថ្លៃ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា អាជ្ញាធរទទួលបា្រក់ខែពីរដ្ឋ ប្រាក់ខែពីប្រជាពលរដ្ឋ ដូច្នេះត្រូវបំរើប្រជាពលរដ្ឋឱ្យអស់ថ្លៃ ព្រោះប្រជាពលរដ្ឋបានបង់ឱ្យរដ្ឋតាមរយៈការបង់ពន្ធដោយផ្ទាល់ និងតាមរយៈពន្ធទៅលើថ្លៃទំនិញនានា ដែលបានចំណូលចូលដល់រដ្ឋ។ ហេតុដូច្នេះមន្ត្រីក្នុងមូលដ្ឋានទាំងអស់ត្រូវតែគិតថា ប្រជាជនជាចៅហ្វាយនាយ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម បានណែនាំដល់មន្ត្រីមូលដ្ឋានកុំតាំងខ្លួនជាអ្នកធំជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋ សូមចាត់ទុកប្រជាពលរដ្ឋ ជាចៅហ្វាយនាយ ព្រោះតែយើងបំពេញការងារ ទទួលបានប្រាក់បៀវត្សពីរដ្ឋ ដែលប្រាក់បៀវត្សរបស់រដ្ឋនោះ គឺបានមកពីព្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងពីរបៀបរបបធ្វើការងារផងដែរ ដោយមន្ត្រីគ្រប់រូបត្រូវខិតខំប្រឹងប្រែងធ្វើការងារតាមលិខិតបទដ្ឋានគតិយុត្តដែលបានចែងមក ព្រមទាំងត្រូវធ្វើសន្ទសន៍នៃកិច្ចប្រជុំប្រចាំឆ្នាំ ដោយត្រូវរៀបចំកំណត់ពេលវេលានៃការប្រជុំពិភាក្សាឱ្យបានជាប់លាប់។
ទន្ទឹមនឹងនេះសម្តេចក្រឡាហោម បានណែនាំថា៖ “មន្ត្រីគ្រប់រូបត្រូវរត់រកការងារធ្វើ មិនមែនឱ្យការងាររត់រកយើងនោះទេ ពេលខ្លះមានការងាររត់រកយើងដូចជាករណីកូវីដ-១៩ គ្រោះមហន្តរាយដែលកើតឡើងដោយមិនបានព្រៀងទុកតម្រូវឱ្យយើងប្រឹងប្រែងទប់ស្កាត់ ប៉ុន្តែបញ្ហាមួយចំនួនទៀត យើងត្រូវផ្តួចផ្តើមគំនិតឡើងធ្វើការដោះស្រាយ ដូចជាករណីជីកប្រឡាយ ធ្វើផ្លូវជាដើម”។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយត្រូវធ្វើការតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងខិតខំស្វែងរកនូវវិធីសាស្ត្រដើម្បីឆ្លើយតប និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ កន្លែងណាមានគ្រឿងញៀន កន្លែងមានចោរលួច ចោរប្លន់ កន្លែងមានខ្យល់ព្យុះ កន្លែងមានពលរដ្ឋមានជីវភាពខ្វះខាត ត្រូវតែក្តាប់ព័ត៌មានឱ្យបានជាប់ ផ្សារភ្ជាប់ជាមួយពលរដ្ឋឱ្យជិតស្និត ហើយចុះទៅតាមមូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា