Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួសជុល ផ្លូវ​មាន​ជង្ហុក​សំបុក​មាន់ តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម ចាប់ពី​ផ្សារ​ធំថ្មី ដល់​ស្ពាន​អាកាស​៧​មករា

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននឹងកំពុង​យកចិត្តទុកដាក់ ជាប្រចាំ ក្នុងការ​ជួសជុល​ផ្លូវ​ខូចខាត ជង្ហុក​សំបុកមាន់ ដោះស្រាយ​ការកក់ស្ទះ​ចរាចរណ៍​និង​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ សាធារណៈ នៅតាម​បណ្ដា​មហាវិថី​តូចធំ នៅក្នុង​មូលដ្ឋាន​ទាំង​១៤​ខណ្ឌ នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃទី​២២​មីនា​នេះ ដោយមាន​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានធ្វើការ​ជួសជុល​ផ្លូវ ខូច​បន្តិចបន្តួច ដូចជា​ជង្ហុក​សំបុកមាន់ នៅតាម​អម​សងខាង​មហាវិថី​កម្ពុជា​ក្រោម ដោយ​ចាប់ពី​ផ្សារ​ធំថ្មី រហូតដល់​ចំណុច​ស្ពាន​អាកាស​៧​មករា ស្ថិតក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា និង​ខណ្ឌទួលគោក ។

សូមបញ្ជាក់​ផងដែរ កន្លងមកនេះ​នៅ​អម​សងខាង​មហាវិថី​កម្ពុជា​ក្រោម​នេះ មានការ​ខូចខាត ដោយមាន​ជង្ហុក តូចៗ​ជាច្រើន​ធ្វើ​ឲ្យ​បងប្អូន​ពលរដ្ឋ​ពិបាក​ក្នុងការ​ធ្វើដំណើរ ។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ជួសជុល​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម​នេះ​ឲ្យ​មាន​សភាព​ល្អ​ប្រសើរឡើង​វិញ​ភ្លាម​ដែរ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ប្រសើរឡើង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

កីឡា៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម