ព័ត៌មានជាតិ
សម្តេចតេជោ៖ លោក ឆែម សាវុធ ជាជនរងគ្រោះដោយសារកូវីដ-១៩
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់លោក គឺបានរងគ្រោះ ដោយសារជំងឺកូវីដ-១៩។
មានប្រសាសន៍ថ្លែងសារផ្ញើជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានមតិមួយចំនួនចង់ឲ្យលោក ឆែម សាវុធ សម្រាកពីការងារ ក្រោយពេលរកឃើញថា លោក និងក្រុមគ្រួសារ បានកើតជំងឺកូវីដ-១៩ ។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា ក្រោយការស្រាវជ្រាវបានបង្ហាញថា លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ គឺជាជនរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក ឆែម សាវុធ អគ្គនាយពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងមនុស្សពីរនាក់ទៀត ដែលពាក់ព័ន្ធនឹងក្រុមគ្រួសារលោកត្រូវបានប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែធ្នូ នេះ ។
លោក ឆែម សាវុធ បានធ្វើតេស្តអវិជ្ជមានចំនួន៣ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសារលោក២នាក់ទៀត បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២ដង និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី