Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បន្ទាប់ពីបើកប្រទេសឡើងវិញ គឺកម្មវិធីសម្ពោធសមិទ្ធផលនានា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកឡើងថា បន្ទាប់ពីបើកប្រទេសលើគ្រប់វិស័យឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ-១៩​ មានការថយចុះមក គឺកម្មវិធីសម្ពោធនូវសមិទ្ធផលនានារបស់ប្រទេសកម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ចឹងតាំងពីបើកប្រទេសឡើងវិញមក ការដើរធ្វើពិធីសម្ពោធ ឬបើកការដ្ឋានមានជាបន្តបន្ទាប់ ដែលយើងត្រូវតែ នេះជាដំណើរការធម្មតារបស់យើង ប៉ុន្តែកន្លែងខ្លះជាការដោះបំណុល ដូចនៅកន្លែងនេះ មក ដោះបំណុលទេ បំណុលនេះជំពាក់»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ផ្លូវជាតិលេខ ២១ នេះ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាំងពីខែមីនា ឆ្នាំ ២០២១ មកម្លេះ។ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាក រហូតមកដល់ពេលនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម