ព័ត៌មានជាតិ
អ្នកឧកញ៉ា សុខ គង់៖ ការអភិវឌ្ឍន៍ទីក្រុងបូកគោ ដើម្បីបម្រើវិស័យទេសចរណ៍ និងវិនិយោគ
ទីក្រុងបូកគោ បាននិងកំពុងបន្តប្រែមុខមាត់ថ្មី ក្រោយមានការអភវិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប មានទាំងការសាងសង់ផ្លូវថ្មី ការកែច្នៃតំបន់ទេសចរណ៍ និងអភិវឌ្ឍវិស័យចលនទ្រព្យជាដើម ដើម្បីត្រៀមទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក្រោយចប់វិបត្តិកូវីដ-១៩។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប មានប្រសាសន៍ថា បច្ចុប្បន្នទីក្រុងបូកគោ មានការអភិវឌ្ឈច្រើន និងចំណាយរយៈពេលវែង ដូច្នេះត្រូវការទុនវិនិយោគច្រើន ពីដៃគូជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ាបញ្ជាក់ថា ជាការរួមចំណែកអភិវឌ្ឍទីក្រុងដែលទើបបង្កើតថ្មីនេះ ក្រុមហ៊ុនកំពុងសិក្សាសាងសង់ផ្សារ សាលារៀន មន្ទីរពេទ្យ ដើម្បីបម្រើដល់ប្រជាពលរដ្ឋរស់នៅទីក្រុងនេះ ពិសេសក្រុមហ៊ុនបាននិងកំពុងសាងសង់ទំនប់ទប់ទឹកថ្មីមួយទៀត ដែលមានសមត្ថភាពផ្ទុកទឹករហូតដល់១លានម៉ែត្រគីប សម្រាប់ផ្គត់ផ្គង់តម្រូវការ។
បើតាមអ្នកឧកញ៉ា សុខ គង់ ផែនការអភិវឌ្ឍន៍ និងចក្ខុវិស័យ បាននិងកំពុងបន្តឆ្ពោះទៅមុខ និងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើនមកហើយ ដែលក្នុងនោះ ក៏កំពុងបន្តសិក្សានិងពិចារណាលើទុនវិនិយោគ សាងសង់កន្រ្តកយោងឆ្លងកាត់ភ្នំ ដែលត្រូវចំណាយទុនរាប់លានដុល្លារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែជាសំណួរថាតើពេលសាងសង់រួច មានមនុស្សប៉ុន្មាននាក់នឹងមកកម្សាន្ត។ នៅរមណីយដ្ឋាន និងទីក្រុងបូកគោ មានទីតាំងកម្សាន្តជាច្រើនទាំងរមណីយដ្ឋានបែបធម្មជាតិ វប្បធ៌ម និងប្រវត្តិសាស្រ្ត។ នេះជាការបន្ថែមរបស់ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប។
អ្នកឧកញ៉ា សុខ គង់ បានបន្តថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើន កំពុងចាប់អារម្មណ៍មកវិនិយោគ ប៉ុន្តែស្ថិតនៅក្នុងដំណើរការសិក្សា និងពិភាក្សាគ្នានៅឡើយ។ ទោះយ៉ាងណា អ្នកឧកញ៉ា សុខ គង់ សង្កត់ធ្ងន់ថា «យើងផ្តល់ការសហការវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ តាមរយៈការសហការដោយមិនចាំបាច់ទិញដីឬជួលដី ប៉ុន្តែគម្រោងអភិវឌ្ឍទាំងនោះ ត្រូវធ្វើលើអ្វីជាភាពចាំបាច់ជាមុន ដូចជាផ្ទះ ឬធ្វើរមណីយដ្ឋានកែច្នៃនានា តែត្រូវធ្វើយ៉ាងណាឲ្យគម្រោងនោះទទួលបានផលចំណេញទាំងអស់គ្នា»។
ជាមួយគ្នានេះ អ្នកឧកញ៉ា សុខ គង់ បានអំពាវនាវដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ មកចូលរួមអភិវឌ្ឍទីក្រុងបូកគោ ដើម្បីទទួលបានផលចំណេញ និងអាចចូលរួមកសាងជាតិកម្ពុជា។
បើតាមអ្នកឧកញ៉ា ការចំណាយរបស់ក្រុមហ៊ុន គឺច្រើនលើសលប់រហូតដល់ ១០ទៅ ២០ពាន់លានដុល្លារ ក្នុងការកសាងទីក្រុងបូកគោថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ទូន សុផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»