Connect with us

ព័ត៌មានជាតិ

ផ្លូវទេសចរណ៍-សេដ្ឋកិច្ចថ្មីពីកំពូលភ្នំបូកគោតភ្ជាប់ទៅផ្លូវជាតិលេខ៤ សម្រេចបាន ១១គីឡូម៉ែត្រ

បានផុស

នៅ

គិតត្រឹមថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣នេះ ផ្លូវថ្មីតភ្ជាប់ពីកំពូលភ្នំបូកគោ ទៅផ្លូវជាតិលេខ ៤ សម្រេចការសាងសង់បានចំនួន ១១ គីឡូម៉ែត្រហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ីនវេសមេនគ្រុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សុខ គង់ បានវាយតម្លៃថា ការឆ្ការបើកផ្លូវព្រៃពីកំពូលភ្នំបូកគោទៅចម្ការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឬទ្ធី អាចសម្រេចរួចរាល់នៅចុងឆ្នាំនេះ។ អ្នកឧកញ៉ាមានប្រសាសន៍ថា « បើកផ្លូវព្រៃហើយ យើងមានលុយយើងធ្វើជាកង់ៗ គ្រឿងចក្រយើងមានច្រើន យើងធ្វើជាកង់ៗមិនយូរទេ អាចចាក់ផ្លូវនេះជាផ្លូវបេតុងបានលឿន ធ្វើហើយយើងក្រាលកៅស៊ូតាមក្រោយ»។

ការអភិវឌ្ឍន៍តភ្ជាប់ផ្លូវពីភ្នំបូកគោទៅផ្លូវជាតិលេខ៤នេះ អាចធ្វើឲ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្រើកឡើងបាន និងបន្តអភិវឌ្ឍកន្លែងផ្សេងៗទៀត ក្រោយបញ្ចប់គម្រោងនេះ។ នេះបើតាមអ្នកឧកញ៉ា សុខ គង់។

គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១​មក មានរយៈពេលជាង ៣ខែហើយ ដែលក្រុមការងារវិស្វករបានធ្វើការត្រួសត្រាយផ្លូវថ្មីមួយខ្សែនេះ  ដោយកាប់ឆ្ការព្រៃ និងកាយថ្មភ្នំ​ ពីចំណុចវាលស្រែ៥០០ ឆ្ពោះទៅផ្លូវជាតិលេខ៤។ ផ្លូវដ៏សំខាន់នេះ មានប្រវែង១២៧គីឡូ​ម៉ែត្រ ដែលវានឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កំណើនភ្ញៀវទេសចរ និងជួយសេដ្ឋកិច្ចជាតិ ពិសេសផ្តល់ភាពងាយស្រួលចំពោះអ្នកចង់មកលេងកម្សាន្តនៅទីក្រុងបូកគោ ដោយអាចបើកត្រង់តាមផ្លូវជាតិលេខ៤ មកកាន់ទីក្រុងបូកគោតែម្តង។ នេះជាការបញ្ជាក់របស់លោក តុង រដ្ឋា វិស្វករសាងសង់ផ្លូវក្នុងគម្រោងអភិវឌ្ឍន៍ភ្នំបូកគោនេះ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការស្ថាបនាផ្លូវនេះ សម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា ​​និងអាចបម្រើនូវខឿនសេដ្ឋកិច្ច ពិសេសតម្លៃដីនៅស្របតាមបណ្តោយផ្លូវ និងនៅជុំវិញតំបន់ភ្នំបូកគោ នឹងមានទីផ្សារកាន់តែខ្ពស់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ។

អ្នកជំនាញអចលនទ្រព្យរូបនេះ គូសបញ្ជាក់ថា« ឱកាសនៃការឡើងថ្លៃដីនឹងខ្ពស់ តំបន់ដែលឡើងថ្លៃខ្លាំងគឺនៅតាមផ្លូវថ្មីនេះ»។ បើតាមលោក សុខនីម បានថ្លែងថា នៅក្នុងឧទ្យានជាតិបូកគោ មានទំហំដីធំរាប់ម៉ឺនហិកតា ដោយបានបែងចែកជាប្លុកផ្សេងៗគ្នា មានផ្លូវធំ ផ្លូវតូច តំបន់ឧស្សាហកម្មកាស៊ីណូ និងតំបន់លំនៅឋានជាដើម។

ក្រៅពីគម្រោងអភិវឌ្ឍន៍នានា នៅលើភ្នំបូកគោ ក៏មានតំបន់កម្សាន្តកែច្នៃជាច្រើនទៀត ដែល​ភ្ញៀវ​ទេសចរអាចទៅលេងកម្សាន្ត មានដូចជា បដិមា​លោក​យាយ​ម៉ៅ ទឹកជ្រោះ​ពពក​វិល បឹង​លើ​ភ្នំ ឡឺបូកគោ ផាលេស (សណ្ឋាគារចាស់)​​ជាដើម។ ជាពិសេសភ្ញៀវទេសចរណ៍អាច​ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥​ ដែលមានការផ្គត់ផ្គង់បន្លែធម្មជាតិ ដាំដុះនៅលើភ្នំផ្ទាល់។​​ លើសពីនេះ ក៏មានប្រភេទលំនៅដ្ឋានលំហែកាយ ដែលកំពុងសាងសង់ ក្រោយរដ្ឋបាលក្រុងបូកគោ ទើបតែបានបង្កើតឡើងនាពេលថ្មីៗនេះ បានទាក់ទាញអ្នកនិយោគ ខណៈដែលប្រជា​ជនកាន់តែច្រើន កំពុងចាប់អារម្មណ៍ចូលទៅរស់នៅទីនោះ៕

អត្ថបទ៖ ទូន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម