ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ៦នាក់
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពង់ចាម សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តារ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ៦នាក់ ។

សមត្ថកិច្ចប្រាប់អោយដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានការអនុញាតិពីលោក សាន សុភ: ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងប៉ុស្ត៍នគរបាលរដ្ឋបាលដងក្តារ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ។

ជនសង្ស័យទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ រូន ឡី ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិឥស្លាម មុខរបរកសិករ នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះ ម៉ាន ម៉ាត់លី ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរលក់ដូរ នៅភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី៣-ឈ្មោះ ឃុត សុភណ្ឌ័ ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបររថយន្ត នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ ម៉ៅ អូរ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបើកបរអាឡូកិនដី នៅភូមិត្រពាំងព្រីង ឃុំគោព្រិច ស្រុកគីរីវង់ ខេត្តតាកែវ។ ទី៥-ឈ្មោះ ផល ចន ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ទី៦-ឈ្មោះ ឆាយ វ័ន ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិសន្ទិចលិច ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៍ស សង្ស័យជាថ្នាំញៀនចំនួន១១កញ្ជប់ ទូរស័ព្ទដៃ ចំនួន០៦គ្រឿង ឧបករណ៍សេព និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ជំនាញខេត្តកំពង់ចាម បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនិតិវិធី៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង