Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ផ្ដល់​អនុសាសន៍​ដើម្បី​កែប្រែ​ឥរិយាបថ​ប្រជាកសិករ ពី​ការ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅជា​ការ​ធ្វើ​កសិកម្ម ដើម្បី​ពាណិជ្ជកម្ម

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានជា​អនុសាសន៍​មួយចំនួន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យមាន​លក្ខណៈ​ទំនើប ឆ្លើយតប​ទៅនឹង​បរិការណ៍​ប្រែប្រួល​សេដ្ឋកិច្ច​ក្នុង​តំបន់ ព្រមទាំង​វិបត្តិ​សកល​ជំងឺ​កូ​វីដ​១៩ និង​ធានា​បាន​នូវ​ចីរភាព​ផលិតផល​សរុប​ក្នុងស្រុក ជាពិសេស​ការ​កែប្រែ​ឥរិយាបថ​ប្រជាកសិករ ពី​ការធ្វើ​កសិកម្ម ដើម្បី​ចិញ្ចឹម​ឆ្នាំង​ទៅជា​ការធ្វើ​កសិកម្ម ដើម្បី​ពាណិជ្ជកម្ម និង​ដើម្បី​កែប្រែ​កសិករ​ទៅជា​សហគ្រិន​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើងថា ក្រសួងកសិកម្ម​រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវខិតខំ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្នាំ​២០២១-២០២៣ ក្រោម​កិច្ចសម្របសម្រួល​ពី​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ប្រែក្លាយ​កសិកម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង មាន​ភាព​ធន់ នឹង​ការប្រែប្រួល​អាកាសធាតុ និង​មាន​ចីរភាព​។

ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣​។

ជាមួយគ្នា​នោះ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ដំណាំ និង​ជំរុញ​ការអនុវត្ត​ច្បាប់ ស្ដីពី​ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​។ ដូច្នេះ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត សមត្ថកិច្ច​គយ និង​រដ្ឋាករ នៅ​ច្រកព្រំដែន​ត្រូវ​សហការ​ជាមួយ​ជំនាញ​អនាម័យ និង​ភូតគាម​អនាម័យ ជំរុញ​ការចុះហត្ថលេខា​លើ​ពិធីសារ​ភូតគាម​អនាម័យ សម្រាប់​នាំចេញ​កសិផល​កសិកម្ម ដែលមាន​តម្រូវការ​ទីផ្សារ និង​ត្រូវ​ពង្រឹងសមត្ថភាព​មន្ទីរ​ពិសោធន៍​ពិនិត្យ​គុណភាព សុវត្ថិភាព​កសិផល និង​ធាតុ​ចូល​កសិកម្ម ស្របតាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​។

បើ​តាម​សម្តេច​តេ​ជោ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ខ្សែ​ច្រវាក់​ផលិតកម្ម​សំខាន់ៗ សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព នៃ​ផ​លលិត​កម្ម​សត្វ បង្កើន​វិនិយោគ និង​ការរៀបចំ​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​សត្វ ពង្រឹងសមត្ថភាព​មន្ទី​រ​ពិសោធន៍​វិភាគ​ជំងឺ​សត្វ បង្កើត​ស្ថានីយ​ច​ត្តា​ឡី​ស័ក និង​បង្កើត​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​សត្វ ជាមួយនឹង​ការលើកទឹកចិត្ត​វិស័យ​ឯកជន ដើម្បី​វិនិយោគ​បន្ថែម​នូវ​រោងចក្រ​ផលិត​ចំណី​សត្វ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។

ត្រូវ​បន្ត​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វារីវប្បកម្ម​គ្រប់​រូបភាព​ប្រកបដោយ​ប្រសិទ្ធភាព ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វារីវប្បកម្ម​២០១៦-២០៣០ ដើម្បី​ធានាបាន​នូវ​ការ​ផ្គត់ផ្គង់​ត្រី​ក្នុងស្រុក និង​នាំចេញ​ប្រកបដោយ​គុណភាព សុវត្ថិភាព នឹង​រក្សាបាន​នូវ​ការប្រកួតប្រជែង​តម្លៃ​ទីផ្សារ​។ ត្រូវ​ពង្រឹងសមត្ថភាព​សហគម​ន៍​នេសាទ អោយក្លាយ​ទៅជា​សហគម​ន៍​នេសាទ ដែល​គ្មាន​បទល្មើស​ជលផល​។

សម្តេច​តេ​ជោ ក៏បានផ្តល់​អនុសា​ស​ន៏​ឲ្យ​ចូលរួម​លើកកម្ពស់​វិស័យ​ឯកជន និង​បង្កើត​តំបន់កសិឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ និង​ពង្រីក​យន្តការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សហការគ្នា​ផ្តល់​ឥណទាន​ដល់​សហគ្រាស​កែច្នៃ​កសិផល​ធុន​តូច និង​មធ្យម ហើយ​ត្រូវ​ព​ន្លឿ​ន​ការរៀបចំ និង​កែទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ និង​គ្រប់គ្រង​វិស័យ​កសិកម្ម និង​លើកកម្ពស់​ការស្រាវជ្រាវ​អភិវឌ្ឍ​បច្ចេកវិទ្យា​វិស័យ​កសិកម្ម​តាមបែប​ទំនើប​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម