ព័ត៌មានជាតិ
សង្កាត់និរោធ មានអ្នកឆ្លងកូវីដកើនដល់ ០៩ នាក់
រកឃើញថែម ០១ នាក់ទៀតនៅព្រឹកនេះ ជាករណីទី ០៩ ជាពលរដ្ឋរស់នៅសង្កាត់និរោធ ដែលអ្នកឆ្លងកូវីដកើនដល់ ០៩ នាក់ ពាក់ព័ន្ធសហគមន៍ ២៨ វិច្ឆិកា។
ការរកឃើញច្រើនបំផុតគឺនៅថ្ងៃ ២៩ វិច្ឆិកា ២០២០ អ្នកឆ្លងរហូតដល់ ០៦ នាក់ ដែលរស់នៅសង្កាត់និរោធ ក្នុងខណ្ឌច្បារអំពៅ។ ថ្ងៃ ៣០ វិច្ឆិកា ២០២០ រកឃើញថែម ០២ នាក់ទៀត។ ការរកឃើញចុងក្រោយគឺនៅថ្ងៃ ១៤ ធ្នូ ២០២០ គឺករណីឆ្លងពីម្តាយមកកូន។ ករណីនេះគឺកុមារអាយុ ០១ ឆ្នាំ ជាកូនប្រុសរបស់ស្រ្តីអាយុ ៣០ ឆ្នាំដែលតេស្តមានវិជ្ជមានកូវីដ ១៩ នៅថ្ងៃ ២៩ វិច្ឆិកា ២០២០ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ កុមាររូបនេះរស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានតេស្តលើកទី ៣ ទើបរកឃើញមេរោគកូវីដ ១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
សរុបអ្នកឆ្លងកូវីដ ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ ពីថ្ងៃ ២៨ វិច្ឆិកា ២០២០ ដល់ ១៤ ធ្នូ ២០២០ មានចំនួន ៤១ នាក់ (ស្រី ១៩ នាក់ និងប្រុស ២២ នាក់)។
យ៉ាងណា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ ០៣ នាក់ បានជាសះស្បើយ រួមមានលោក ឆែម សាវុធ អគ្គនាយពន្ធនាគារនៃក្រសួងមហាផ្ទៃ និងមនុស្សពីរនាក់ទៀត ដែលពាក់ព័ន្ធនឹងក្រុមគ្រួសារលោកត្រូវបានប្រកាសជាសះស្បើយពីជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែធ្នូ នេះ។


-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង