ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ ប្រាប់ឲ្យពលរដ្ឋកំពុងចូលទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវបញ្ឈប់ជាបន្ទាន់
អាជ្ញាធរខេត្តព្រះវិហារ បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងចូលទន្ទ្រានកាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ពីជនខិលខូច ត្រូវចាកចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់ និងត្រូវរាយការណ៍ពីមេខ្យល់ខិលខូចមករដ្ឋបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ដែលទើបទទួលបាននៅថ្ងៃនេះថា រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្រាប់វិនិយោគលើដំណាំអំពៅជូនក្រុមហ៊ុនចំនួន ៥។ ក្នុងនោះ រួមមានក្រុមហ៊ុនរួយហ្វេង ,ឡាន ហ្វេង , ហេងរួយ , ហេង យូ និង ហេង ណុង (ខេមបូឌា) អ៊ុនធើណេសិនណល ខមភេសិនលីមីធីត ស្ថិតនៅក្នុងភូសាស្ត្រស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកអភិបាលខេត្ត បានបន្តថា កន្លងមកក្រុមហ៊ុន បានដំណើរការយ៉ាងរលូនរហូតដល់ឆ្នាំ ២០១៩។ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ក្រុមហ៊ុនបានផ្អាកសកម្មភាពវិនិយោគជាបណ្តោះអាសន្ន ក៏មានប្រជាពលរដ្ឋចូលមកទន្ទ្រានកាន់កាប់យ៉ាងអាណាធិបតេយ្យ លើទីតាំងដីវិនិយោគ ដែលក្រុមហ៊ុនធ្លាប់បានដាំដុះកន្លងមក ។
លោកអភិបាលខេត្ត បានបន្តទៀតថា ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រងដីរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព រដ្ឋបាលខេត្តសូមដាក់ចេញនូវវិធានការចំនួន ៣ក្នុងនោះ១-ប្រជាពលរដ្ឋ ឬបុគ្គលរូបណា ដែលកំពុងចូលមកទន្ទ្រាន កាន់កាប់លើទីតាំងដីវិនិយោគ ត្រូវចាកចេញ និង បញ្ឈប់សកម្មភាពជាបន្ទាន់។
២-ចំពោះប្រជាពលរដ្ឋ ឬបុគ្គលណា ដែលនៅតែបន្តល្មើសចូលមកទន្ទ្រានកាន់កាប់ លើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្ត និងចាត់ការតាមនីតិវិធីច្បាប់ និង ៣-ប្រជាពលរដ្ឋឬបុគ្គលណាមួយដែលត្រូវបានជនខិលខូចបោកប្រាស់ថា ជួលដីឲ្យស្ថិតនៅលើទីតាំងវិនិយោគ ទាំង ៥ក្រុមហ៊ុននេះ សូមផ្ដល់ដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ឬត្រូវដាក់ពាក្យបណ្តឹង ទៅអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចៀសវាងការខាតប្រយោជន៍។
លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធ និងទីតាំងដីវិយោគនេះ សូមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត