ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំដល់មន្ត្រីសាធារណៈ មិនត្រូវបែងចែកនិន្នាការនយោបាយឡើយ
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់មន្ត្រីសាធារណៈ ឬបុគ្គលសាធារណៈធ្វើអ្វីក៏ដោយមិនត្រូវបែងចែកនិន្នាការនយោបាយឡើយ។ សម្តេចលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា ៖ « ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សូមធ្វើការណែនាំដល់មន្ត្រីនានាថា ក្នុងនាមយើងជាមន្ត្រីសាធារណៈ ជាបុគ្គលសាធារណៈ យើងធ្វើអ្វីក៏ដោយមិនត្រូវបែងចែកនិន្នាការនយោបាយឡើយ។ បើយើងជាក្រុមប្រឹក្សាស្រុក ជាក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំភូមិ មេប៉ុស្តិ៍ នគរបាលរដ្ឋបាល ប៉ុស្តិ៍សុខភាព គឺជាមុខងារសាធារណៈត្រូវធ្វើទៅតាមតួនាទី ភារកិច្ចដូចដែលបានចែង»។
សម្តេច ស ខេង បានបន្តថា ការអភិវឌ្ឍន៍លើវិស័យផ្សេងទៀត ដូចជាសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ទំនប់ប្រឡាយទឹក ត្រូវបម្រើជូនដល់ប្រពលរដ្ឋគ្រប់រូប ជារួម មិនមែនជារបស់បុគ្គល ឬបក្សពួកតែមួយក្រុមនោះទេ។ ពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិវិញ សម្តេចក្រឡាហោម បានលើកឡើងថា រាជរដ្ឋាភិបាល បានបែងចែកតួនាទីការទទួលខុសត្រូវឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ហើយមន្ត្រីត្រូវតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ក្តាប់ព័ត៌មានឱ្យបានជាប់ ផ្សារភ្ជាប់ជាមួយពលរដ្ឋឱ្យជិតស្និទ្ធ ហើយចុះទៅតាមមូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់។

ជាមួយគ្នានេះ គឺត្រូវពង្រឹងការបើកវេទិការសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋហ៊ាននិយាយ ហ៊ានថា ក្នុងន័យស្ថាបនា ដូច្នេះ ការបម្រើប្រជាពលរដ្ឋនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយមិនត្រូវមើលស្រាលហើយបន្តអនុវត្តឱ្យដូចភ្លៀងរលឹម៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ